តើអ្នកនៅចាំពីភាពតានតឹងរបស់អ្នក នៅពេលគេប្រគល់ទំនួលខុសត្រូវថ្មីនៅកន្លែងការងារដែរទេ? វាពិតជាមានច្រើន មិនថាទំនួលខុសត្រូវថ្មីណាទេ តែងតែនាំមកនូវភាពតានតឹង។ ការសម្រាលកូនរួច ក៏ជាទំនួលខុសត្រូវមួយ ហើយក៏ជាទំនួលខុសត្រូវធំបំផុត។ ដូច្នេះ វាជារឿងធម្មតាទេ ដែលឪពុកម្តាយត្រូវប្រឈមមុខនឹងភាពតានតឹង នៅពេលមានកូនតូច។
ការមានកូនតូចនៅផ្ទះ ត្រូវទាមទារការយកចិត្តទុកដាក់ និងមើលថែច្រើន ហើយឪពុកម្តាយថ្មីថ្មោងក៏ត្រូវចំណាយពេល និងកម្លាំងច្រើន។
ឪពុកម្តាយនៅតែអាចស៊ាំនឹងភាពផ្លាស់ប្តូរថ្មីមួយនេះនៅក្នុងជីវិត ដូច្នេះអ្វីៗគ្រប់យ៉ាងអាចធ្វើឱ្យមានភាពតានតឹង។ ទំនួលខុសត្រូវផ្ទាល់ខ្លួន និងហិរញ្ញវត្ថុ ជាសមាជិកថ្មីដ៏តូចតាចមួយនៅក្នុងគ្រួសារ ហើយឪពុកម្តាយត្រូវធ្វើការបន្ថែមលើអ្វីៗគ្រប់យ៉ាង។ ដូច្នេះ ប្រសិនបើអ្នកក្លាយជាឪពុកម្តាយថ្មីថ្មោង ខាងក្រោមនេះអ្នកជំនាញមួយចំនួននឹងបង្ហាញពីវិធីសាស្ត្រកាត់បន្ថយភាពតានតឹងរបស់អ្នក៖
វិធីទី ១
ក្នុងកំឡុងឆ្នាំទី១ នៃកំណើតកូនរបស់អ្នក កុំព្យាយាមបង្កើតគម្រោងណាដែលត្រូវប្រើពេលវេលាច្រើន និងថាមពលដូចជា ការផ្លាស់ប្តូរការងារ, ការធ្វើដំណើរ, វាមានតែបន្ថែមភាពតានតឹងទៅឱ្យអ្នកកាន់តែច្រើនឡើង។
វិធីទី ២
បង្កើតគម្រោងងាយៗលើតារាងពេលវេលាការងារ និងសកម្មភាពផ្សេងៗ ក្រោយពេលកូនកើតរួច នេះនឹងជួយសន្សំពេលវេលា ហើយក៏ជួយបំបាត់ភាពស្មុគស្មាញ និងភាពតានតឹង។
វិធីទី ៣
ចងចាំពេលវេលាដែលត្រូវឱ្យអាហារដល់កូន ឱ្យគេគេង និងការផ្លាស់ប្តូរពេលវេលា វិធីនេះអាចជួយឱ្យអ្នកកាន់តែងាយធ្វើ និងកាត់បន្ថយបញ្ហាការមើលថែកូនបាន។
វិធីទី ៤
អ្នកអាចគិតដល់ការងារផ្ទះ ឬការចម្អិនអាហារ ដើម្បីជួយសន្សំសំចៃពេលវេលា និងថាមពល ហើយក៏ត្រូវចំណាយពេលជាមួយកូន ជាពិសេសក្នុងកំឡុងឆ្នាំដំបូង។
វិធីទី ៥
នៅពេលអ្នកមានអារម្មណ៍ថា អ្នកមិនអាចទប់ទល់នឹងភាពតានតឹង និងសម្ពាធពេលកូនកើតមក អ្នកអាចបង្ហាញអារម្មណ៍ប្រាប់ដល់គូស្នេហ៍, គ្រួសារ ឬមិត្តភក្តិអ្នក។ ការជួយនិយាយណែនាំពីគ្រួសារអាចជួយកាត់បន្ថយភាពតានតឹងបានច្រើន។
វិធីទី ៦
ព្យាយាមផ្តល់ពេលវេលាខ្លះសម្រាប់ខ្លួនឯង ដូចជាការដើរលេង ធ្វើលំហាត់ប្រាណ ឬធ្វើសម្មាធិ ឬធ្វើអ្វីៗដែលធ្វើឱ្យអ្នកសប្បាយចិត្ត។ ការផ្តល់ពេលវេលាល្អៗឱ្យខ្លួនឯង ក៏ជារឿងមួយសំខាន់ដែរ។
វិធីទី ៧
ត្រូវផ្លាស់ប្តូរវេនដល់គូស្នេហ៍ ឬសមាជិកគ្រួសារដើម្បីមើលថែកូន។ ការប្រឹងប្រែងធ្វើកិច្ចការគ្រប់យ៉ាងតែម្នាក់ឯង អាចបណ្តាលឱ្យអ្នកប្រឈមមុខនឹងភាពតានតឹង។
ផ្ដល់សិទ្ធដោយ៖ មង្គលការ