ផោម
រឿងមិនពិតទី ១ ទារកត្រូវការផោមយ៉ាងតិចណាស់ម្តង ក្នុង១ថ្ងៃ
វេជ្ជបណ្ឌិតផ្នែកជំងឺកុមារនៅមន្ទីរពេទ្យ Schneider ប្រទេសញូយ៉កលោក Andrew Adesmanបាននិយាយថា ឪពុកម្តាយតែងតែគិតថា ទារកកើតទល់លាមក នៅពេលគេមិនផោម។ ទារកទើបនឹងកើតតែងតែបញ្ចេញចោល ៣-៤ដងក្នុង ១ថ្ងៃ ប៉ុន្តែគេអាចផោមតិចតួចរៀងរាល់ ៣-៤ថ្ងៃម្តងនៅអាយុប្រហែល ២-៣ខែ។ ប្រសិនបើគេពិបាកបញ្ចេញចោល ឬឃើញមានឈាមនៅក្នុងខោទឹកនោម អ្នកគួរខលទៅអ្នកជំនាញផ្នែករោគកុមារ។
ងូតទឹករឿងមិនពិតទី ២ ទារកគួរតែងូតទឹកជារៀងរាល់ថ្ងៃ
ការពិតគឺថា ការងូតទឹកអាចកម្ចាត់ជាតិសំណើមចេញពីស្បែករបស់ទារក ដែលអាចធ្វើឱ្យស្បែកស្ងួត និងចេញកន្ទួលក្រហមតូចៗ។ លើសពីនេះទៀត ការអង្គុយក្នុងទឹកសាប៊ូអាចរំខានដល់បង្ហួរនោមក្មេងស្រី និងបណ្តាលឱ្យឆ្លងមេរោគក្នុងបំពង់នោម។ ប្រសិនបើកូនរបស់អ្នករីករាយនឹងងូតទឹកនៅពេលយប់ មិនគួរប្រើសាប៊ូដុសខ្លួនឡើយ។
ការវិវត្តន៍របស់ក្មេង
រឿងមិនពិតទី ៣៖ ទារកវិវត្តន៍បានឆាប់រហ័ស
ការស្រាវជ្រាវបានបង្ហាញថា នៅពេលក្មេងចេះនិយាយ ឬចេះដើរដំបូងតិចតួច ឪពុកម្តាយជាច្រើនយល់ថា នេះជាកាដូពីកំណើតរបស់ក្មេង។ ជាការពិតណាស់ ក្នុងករណីខ្លះ ការវិវត្តន៍ឆាប់រហ័សពេក អាចបង្ហាញពីបញ្ហា ឧទាហរណ៍ ការបង្ហាញពីទំនោរដៃឆ្វេង ឬដៃស្តាំ មុនអាយុ ១៨ខែ(ក្នុងអាយុពេលនេះ ក្មេងគួរចេះប្រើដៃទាំង ២ស្មើគ្នា)។
ប្រហើយ (ផ្នែកទន់លើក្បាលក្មេង)
រឿងមិនពិតទី ៤៖ ការស្ទាបអង្អែលប្រហើយទារករបស់អ្នកអាចធ្វើឱ្យគេឈឺខួរក្បាល
ប្រហើយនៅខាងមុខក្បាលរបស់ទារក គ្របដណ្តប់ទៅដោយស្បែក ប្រហោងក្នុងលលាដ៍ក្បាលដែលលោតពឺតៗ ធ្វើឱ្យឪពុកម្តាយខ្លះភ័យខ្លាច។ វេជ្ជបណ្ឌិតលោក Adesman និយាយថា “ប្រហើយទន់ផ្នែកខាងមុខក្បាលនឹងលែងទន់ក្រោយពីក្មេងមានអាយុប្រហែល ១ខួប ចំណែកឯប្រហើយទន់ផ្នែកខាងក្រោយក្បាល ជាធម្មតានឹងលែងទន់ក្រោយរយៈពេលត្រឹមតែ ២-៣ខែ”។
ការណែនាំពីការថែទាំទារកទើបនឹងកើត
ពិនិត្យមើលការណែនាំរបស់វេជ្ជបណ្ឌិតពីការថែទាំទារកទើបនឹងកើត ដើម្បីរក្សាអនាម័យទារករបស់អ្នក និងរក្សាសុខភាពគេឱ្យបានល្អតាំងពីក្បាលដល់ចុងជើង។
ផ្តល់សិទ្ធដោយ៖ មង្គលការ