វិធី​សាស្ត្រជួយ​ឲ្យកូនតូចរបស់អ្នក​ឆាប់​ចេះ​និយាយ

ការ​សិក្សា​ថ្មី​មួយ​បាន​រៀបរាប់​ថា ការ​ប្រើ​ពាក្យ​ដែល​មាន​ចង្វាក់​សម្លេង ថា​ម្តង​ហើយ​ម្តង​ទៀត​ អាច​ជួយ​ឱ្យ​កូន​របស់​អ្នក​រៀន​ភាសា​ឆាប់​ចេះ​។ ប្រសិនបើ​កូន​របស់​អ្នក​ត្រូវ​ប្រើ​ពេលវេលា​ដើម្បី​ស្វែងយល់ពី​ភាសា​ថ្មី ក្រៅ​ពី​ប្រើ​ពាក្យ​ពិបាក តែ​ងាក​មក​ប្រើ​ពាក្យ​សាមញ្ញ​ធម្មតា​ៗ​វិញ និយាយ​ម្តង​ហើយ​ម្តង​ទៀត​។

អ្នក​ស្រាវជ្រាវ​ជា​ច្រើន​បាន​រក​ឃើញ​ថា ក្មេង​អាច​ចាប់​បាន​ពាក្យ​មួយ​ចំនួន​ដែល​មាន​ចង្វាក់ និង​សម្លេង​ថា​ម្តង​ហើយ​ម្តង​ទៀត​។ ការ​សិក្សា​នេះ​បាន​បង្ហាញ​ថា ក្មេង​ចូលចិត្ត​អ្វី​មួយ​ដែល​និយាយ​ម្តង​ហើយ​ម្តង​ទៀត​ ហើយ​វា​ដើរ​តួនាទី​មួយ នៅពេល​ពួកគេ​កំពុង​រៀន​ភាសា​ថ្មី​។

ជា​ការ​ពិត​ណាស់ ក្មេង​ចូលចិត្ត​ការ​និយាយ​ពាក្យ​ដដែល​ៗ ព្រោះ​វា​ធ្វើ​ឱ្យ​ពួកគេ​កាន់តែ​ចាប់​អារម្មណ៍​។ ឧទាហរណ៍៖ ពាក្យ​ដូចជា ម៉ា​ម៉ា, ប៉ា​ប៉ា, ចេក, កូកាកូឡា, តុ​តុ ងាយ​ស្រួល​នឹង​រៀន​បើ​ធៀប​នឹង​ពាក្យ​ផ្សេង​ទៀត​ដូចជា សាលា​រៀន​, ការ​សិក្សា, វិទ្យាសាស្ត្រ, សង្គម, សាស្ត្រាចារ្យ…។

នៅពេល​ក្មេង​ព្យាយាម​ខិតខំ​ចាប់​យក​ពាក្យ​ដែល​អ្នក​ប្រើ អ្នក​អាច​ធ្វើ​ឱ្យ​ពួកគេ​កាន់តែ​ងាយស្រួល​ច្រើន​ឡើង ដោយ​ប្រើ​ពាក្យ​ដដែល​។

ជា​ការពិត​ណាស់ នេះ​ជា​មូលហេតុ​ដែល​មនុស្ស​ធំ​មួយ​ចំនួន​ប្រើ​ពាក្យ​ប្លែក​ៗ ក្នុង​ពេល​ក្មេង​កំពុង​រៀន​និយាយ​។ ពួកគេ​ធ្វើ​សកម្មភាព​ដូចជា​កូន​ក្មេង និង​ធ្វើ​សម្លេង​ដូច​ជា​កូន​ក្មេង​ដែរ ដើម្បី​ឱ្យ​ក្មេង​ឆាប់បាន​យល់​ពី​ពាក្យ​។

ផ្ដល់សិទ្ធដោយ៖ មង្គលការ