ការស្រាវជ្រាវថ្មីៗនេះបានរកឃើញរឿងដែលនឹកស្មានមិនដល់មួយចំនួន ទាក់ទងពីអត្ថប្រយោជន៍នៃការទទួលទាននំសូកូឡាក្នុងកំឡុងពេលមានផ្ទៃពោះ ហេតុនេះស្ត្រីមានផ្ទៃពោះទាំងឡាយគួរស្រេកឃ្លានរបស់មួយនេះ។
នំសូកូឡាអាចជួយពង្រឹងមុខងារសុក និងកាត់បន្ថយពីភាពគ្រោះថ្នាក់នៃជំងឺព្រាយក្រឡាភ្លើង។ អ្នកស្រាវជ្រាវបានសិក្សាលើស្ត្រីមានផ្ទៃពោះរយៈពេលចន្លោះពី ១១ ទៅ១៤សប្តាហ៍ចំនួន ១២៩នាក់។ ស្ត្រីពាក់កណ្តាលបានទទួលទាននំសូកូឡាតិច ចំណែកអ្នកនៅសល់ពាក់កណ្តាលទៀតទទួលទាននំសូកូឡាច្រើន។ ស្ត្រីទាំងអស់បានទទួលទាននំសូកូឡា ៣០ក្រាមក្នុង ១ថ្ងៃ។
យោងតាមលទ្ធផល ចរាចរណ៍ឈាមក្នុងស្បូន,សុក និងគភ៌របស់ស្ត្រីទាំង ២ក្រុមមានភាពវិជ្ជមានជាងការរំពឹងទុករបស់មនុស្សទូទៅ។ តែទោះបីជាយ៉ាងណា គ្មានឃើញភាពខុសប្លែកគួរឱ្យកត់សម្គាល់ពាក់ព័ន្ធនឹងជំងឺព្រាយក្រឡាភ្លើង, សម្ពាធឈាមរបស់គភ៌, ទម្ងន់សុក ឬទម្ងន់របស់ទារករវាងក្រុមស្ត្រីទាំង ២ឡើយ។ អ្នកស្រាវជ្រាវជាច្រើនមិនប្រាកដចំពោះសមាសធាតុក្នុងនំសូកូឡាណាមួយដែលផ្តល់អត្ថប្រយោជន៍ទាំងអស់នេះឡើយ។
អ្នកស្រាវជ្រាវលោក Emmanuel Bujold បាននិយាយថា ការសិក្សានេះបង្ហាញថា នំសូកូឡាអាចផ្តល់ផលវិជ្ជមានទៅលើសុក និងការលូតលាស់របស់គភ៌។ អ្នកស្រាវជ្រាវមិនទាន់អាចកំណត់ពីបរិមាណនៃនំសូកូឡាដែលស្ត្រីមានផ្ទៃពោះគួរញ៉ាំនៅឡើយ។
ផ្តល់សិទ្ធដោយ៖ មង្គលការ