មូល​ហេតុ​ ៥យ៉ាងដែល​ធ្វើ​ឲ្យ​ទា​រក​មិន​​ឡើង​គី​ឡូ

ទារក​ត្រូវការ​ការ​លូតលាស់​ឋិតថេរ​ វា​អាស្រ័យ​លើ​រឿងរ៉ាវ​ផ្សេងៗ​គ្នា​។ ត្រូវ​ប្រាកដ​ថា​ ទារក​កំពុង​ធំធាត់​ឡើង​ជាមួយ​នឹង​ការ​លូតលាស់​ខួរក្បាល និង​រាងកាយ​បាន​ត្រឹមត្រូវ​។ ការ​ឡើង​ទម្ងន់ ជា​កត្តាសំខាន់​ចំពោះ​ការ​ធំធាត់​របស់​ទារក​។​ ទារក​របស់​អ្នក​តែងតែ​ឡើង​គីឡូ​ជា​រៀង​រាល់​ខែ នេះ​ទើប​ជា​សញ្ញា​នៃ​សុខភាព​ល្អ​។ ទម្ងន់​មិន​អាច​ឡើង​ឆាប់រហ័ស​បាន​ទេ​។ បញ្ហា​ឡើង​គីឡូ​ច្រើន​ ឬ​ស្រក​គីឡូ​ជាង​ធម្មតា អាច​ជា​រឿង​មួយ​គ្រោះថ្នាក់​។

Advertisement

អ្នក​ម្តាយ​ទាំងឡាយ​ក៏​គួរ​យល់​ថា ទារក​គ្រប់រូប​មិន​ដូចគ្នា​ទេ​ ជួនកាល​គ្រាន់តែ​ជា​ការ​ញ៉ាំ​អាហារ​ច្រើន​ក៏​គ្រប់គ្រាន់​សម្រាប់​គេ​ដែរ​។ ក្នុង​ចន្លោះ​អាយុ​ពី​ ១​ខួប-៣​ខួប អ្នក​មិន​អាច​រំពឹង​ចង់​បាន​ការ​ឡើង​គីឡូ​របស់​គេ​បាន​ឡើយ ព្រោះ​ពេល​នេះ​ជា​ពេល​ដែល​ទារក​របស់​អ្នក​រពឹស​ខ្លាំងឱកាស​នៃ​ការ​ឡើង​ទម្ងន់​មាន​តិចតួច​ណាស់​។ អ្នក​គ្រាន់តែ​ត្រូវ​មើលថែ​គេ​ឱ្យ​បាន​ល្អ កុំ​ឱ្យ​គេ​ស្រក​ទម្ងន់។

ប្រសិនបើ​ទារក​មិន​ឡើង​ទម្ងន់​ បាន​ន័យ​ថា​ គេ​ត្រូវការ​ការ​ទទួល​ស្គាល់ និង​ព្យាបាល​ ព្រោះ​វា​អាច​បណ្តាល​មក​ពី​បញ្ហា​សារធាតុ​ចិញ្ចឹម ឬ​ជំងឺ​ដែល​ទាមទារ​ជំនួយ​ភ្លាម​ៗ​។

ប្រសិនបើ​ទារក​នៅ​តែ​មិន​ឡើង​គីឡូ​ទៀត​ បើទោះជា​ព្យាយាម​វិធី​ជា​ច្រើន​ឱ្យ​គេ​ឡើង​គីឡូ​ក៏​ដោយ​ វា​ជា​បញ្ហា​ដែល​ត្រូវ​ប្រឹក្សា​នឹង​វេជ្ជបណ្ឌិត​។ ខាងក្រោម​នេះ​ជា​បញ្ហា​មួយ​ចំនួន​ប៉ះពាល់​ដល់​ការ​ឡើង​គីឡូ​របស់​ទារក​៖

ជំងឺ

វា​បាន​ប៉ះពាល់​ដល់​ភាព​ស្រេកឃ្លាន​អាហារ​របស់​កូន​អ្នក​។ នេះ​ជា​រឿង​មួយ​ទូទៅ​ ពេល​យើង​ឈឺ​ យើង​នឹង​មិន​ចង់​ញ៉ាំ​អ្វី​ឡើយ​។ នៅ​ពេល​កូន​អ្នក​ឈឺ​ ឱ្យ​គេ​ញ៉ាំ​អាហារ​ណា​ដែល​គេ​ចូលចិត្ត​។ ការ​ញ៉ាំ​ទឹក​ច្រើន​នឹង​មាន​ប្រយោជន៍​ច្រើន​ ហើយ​នៅ​ពេល​គេ​មាន​សុខភាព​ធម្មតា​ឡើងវិញ អ្នក​អាច​បញ្ចុក​អាហារ​ត្រឹមត្រូវ​ឱ្យ​គេ​សារជាថ្មី​ នោះ​គេ​នឹង​អាច​យក​គី​ឡូ​ដែល​ធ្លាប់​បាន​បាត់បង់​ទៅ​មក​វិញ​។

បញ្ហា​ក្រពះ ពោះវៀន

ប្រសិន​បើ​កូន​អ្នក​មិន​ឡើង​ទម្ងន់​ វា​អាច​ដោយ​សារ​បញ្ហា​ក្រពះ​ពោះវៀន​ ដែល​អ្នក​មិន​អាច​មើល​ដឹង​។ បញ្ហា​រោគ​ក្រពះ​ពោះ​វៀន​រួមមាន៖ រាគរូស ឈឺពោះ។

ភាព​អសកម្ម​របស់​ម្តាយ​ក្រោយ​ឆ្លង​ទន្លេ​រួច

នេះ​ជា​រឿង​មួយ​ធម្មតា​។ តែ​ក្នុង​កំឡុង​ពេល​នេះ​ អ្នក​នឹង​មិន​អាច​ផ្តល់​ការ​ថែទាំ​ដល់​តម្រូវការ​របស់​កូន​បាន​ទេ​។ វា​នឹង​ប៉ះពាល់​ដល់​សុខភាព​ និង​ការ​ឡើង​គីឡូ​។ ពេលវេលា​នេះ អ្នក​អាច​សុំ​ជំនួយ​បន្ថែម​ពីអ្នក​ណា​ម្នាក់ ដែល​អាច​មើល​ថែ​ទារក​បាន​។

ករណី​កម្រ

ទារក​មិន​ឡើង​គីឡូ​ក៏​អាច​បណ្តាល​មក​ពី​ករណី​កម្រ​ដូច​ជា​ បញ្ហា​សួត​ លំពែង ខួរក្បាល​ បញ្ហា​ក្រូម៉ូស៉ូម​ ជំងឺ​បេះដូង​ រោគ​ខ្វះ​ឈាម​ បញ្ហា​ប្រព័ន្ធ​រំលាយអាហារ​ អង់ដូគ្រីន​ ឬ​កង្វះ​អរម៉ូន​។ ជំងឺ​ទាំងអស់​នេះ​អាច​មើល​ដឹង​បាន​តាម​រយៈ​ការ​ធ្វើ​តេស្ត​ និង​ព្យាបាល​។

បញ្ហា​ការ​បញ្ចុក​អាហារ និង​ភាព​តានតឹង

នេះ​ជា​បញ្ហា​របស់​ក្មេង​អាយុ​លើស​ពី​ ១២​ខែ​។ ប្រសិន​បើ​ក្មេង​មិន​ឡើង​ទម្ងន់​ទេ​ វា​អាច​ពាក់ព័ន្ធ​នឹង​បញ្ហា​ការ​បញ្ចុក​អា​ហារ​។ បញ្ហា​ពេល​វេលា​ត្រូវ​បញ្ចុក​អាហារ​ម្តង​ៗ​ ឥរិយាបថ​នៃ​ការ​បញ្ចុក​អាហារ​ ឬ​ការ​បញ្ចុក​អាហារ​ញឹក​ញាប់​។

ផ្តល់សិទ្ធដោយ៖ មង្គលការ