អនុវត្តវិធី​ ១០​យ៉ាង​នេះកូនតូចរបស់អ្នកនឹងឈប់​ហៀទឹកមាត់​ទៀតហើយ

យើង​ទាំងអស់គ្នា​ធ្លាប់​ដឹង​រួច​មកហើយ​ពី​បញ្ហា​ ទារក​ហៀ​ទឹកមាត់​។​ ទារក​មួយចំនួន​ហៀ​ទឹកមាត់​ច្រើនជាង​ទារក​ដទៃ​។​ ប៉ុន្តែ​បញ្ហា​នេះ​គ្មាន​អ្វី​ត្រូវ​ព្រួយបារម្ភ​ឡើយ​។​ ជាទូទៅ​ ទារក​ទាំងអស់​សុទ្ធតែ​ហៀ​ទឹកមាត់​។​ ដោយសារ​ទារក​គ្មាន​អ្នក​មើលថែ​ឱ្យបាន​ដិតដល់​ តែ​ក៏​បាន​អាវអៀម​ជួយ​រក្សា​សម្ងួត​ខ្លួន​របស់​ទារក​ពេញ​មួយថ្ងៃ​។​ បើ​គ្មាន​អាវអៀម​នេះ​ទេ​ ទារក​នឹង​សើម​ខ្លួន​ ដោយសារ​ទឹកមាត់​របស់គេ​។​

ដើម្បី​បញ្ឈប់​ទារក​ពី​បញ្ហា​ហៀ​ទឹកមាត់​ ឪពុកម្តាយ​អាច​ធ្វើ​រឿង​មួយចំនួន​បាន​។​ គេ​និយាយថា​ ទារក​នឹង​ចាប់ផ្តើម​ដុះធ្មេញ​ នៅពេល​គេ​បាន​អាយុ​ ៦​ និង​៨​ខែ​។​ តែ​ទោះបីជាយ៉ាងណា​ មាន​ទារក​ជាច្រើន​ចាប់ផ្តើម​ហៀ​ទឹកមាត់​ឥត​ឈប់ឈរ​ក្នុង​អាយុ​ក្បែរ​ៗ​ ៣​ខែ​។ ប្រសិនបើ​កូនតូច​របស់​អ្នក​ហៀ​ទឹកមាត់​ញឹកញាប់​ ខាងក្រោមនេះ​នឹង​បង្ហាញ​ពី​វិធី​បញ្ឈប់​ទារក​ពី​ការ​ហៀ​ទឹកមាត់​យ៉ាង​មាន​ប្រសិទ្ធិភាព​៖​

ច្រាសដុសធ្មេញ៖ ម៉ាស្សា​អញ្ចាញធ្មេញ​កូន​របស់អ្នក​ថ្នមៗ​ឱ្យ​បាន​ ២​ដង​ក្នុង​ ១​ថ្ងៃ​ ដោយ​ប្រើ​ច្រាសដុសធ្មេញ​អេឡិចត្រូនិច​។​ វិធី​នេះ​នឹង​ជួយ​បង្កើន​ប្រតិកម្ម​ឱ្យ​គេ​បានដឹង​ពី​ការ​ហៀ​ទឹកមាត់​ និង​រៀន​លេប​ទឹកមាត់​ទៅវិញ​។

ដបទឹក​មាន​ទុយោ៖ ឱ្យ​កូន​អ្នក​បឺត​ដបទឹក​មាន​ទុយោ​។​ ការ​ប្រើ​ទុយោ​នឹង​ជួយ​ពង្រឹង​អណ្តាត​ ដូច្នេះ​គាត់​អាច​លេប​ទឹកមាត់​ទៅវិញ​បានកាន់តែ​ងាយ​។​

ទំពារ៖ ឱ្យ​កូន​របស់​អ្នក​ទំពារ​ ដើម្បី​សម្រួលដល់​អញ្ចាញ​របស់​គេ​។​ ការ​ទំពារ​នឹង​ជួយ​កម្ចាត់​បញ្ហា​ហៀ​ទឹកមាត់​។​

ប្រើ​ចាហ៊ួយប្រេង​បន្តិច៖ លាប​ចាហ៊ួយប្រេង​លើ​ចង្ការ​កូន​របស់​អ្នក​ដើម្បី​បញ្ឈប់​ការ​ហៀ​ទឹកមាត់​។​ វា​ក៏​អាច​ជួយ​ការពារ​ពី​ការ​រោល​ស្បែក​ផងដែរ​។

ជូត​ទឹកមាត់​ចេញ៖ ប្រើ​ក្រណាត់ទន់​ជូត​ទឹកមាត់​ចេញពី​ចង្ការ​កូន​របស់​អ្នក​។​ ត្រូវ​ចាំ​ក្នុងចិត្ត​ថា​ មិនត្រូវ​ដុស​ជូត​ចង្ការ​ខ្លាំងៗ​ ព្រោះ​វា​នឹង​ធ្វើឱ្យ​ដាច់រហែក​ចង្ការ​។​ នៅពេល​អ្នក​ឧស្សាហ៍​ជូត​ទឹកមាត់​ហៀ​ចេញ​ពី​ចង្ការ​ គេ​នឹង​ហត់នឿយ​ ហើយ​ព្យាយាម​ជញ្ជក់​ទឹកមាត់​។

ផ្លុំ​ថ្នមៗ៖ ផ្លុំ​ផ្ទៃមុខ​ទារក​របស់​អ្នក​ថ្នមៗ​ ដើម្បី​កាត់បន្ថយ​ការ​ហៀ​ទឹកមាត់​របស់​គេ​។​ បើទោះបីជា​វិធី​នេះ​ពិបាក​បន្តិច​មែន​ តែ​ការ​ព្យាយាម​នឹង​មាន​ប្រសិទ្ធិភាព​។

កុំ​ឱ្យ​គេ​ជញ្ជក់​ក្បាលដោះ៖ យក​ក្បាលដោះ​ជញ្ជក់​ចេញ​ឱ្យ​ឆ្ងាយ​ពី​គេ​ ឬ​កាត់បន្ថយ​ការ​ឱ្យ​គេ​បៀម​។

ធ្វើ​លំហាត់ប្រាណ​ផ្ទៃមុខ៖ ការ​ធ្វើ​លំហាត់ប្រាណ​ផ្ទៃមុខ​ក៏​អាច​ជួយ​កាត់បន្ថយ​ទម្លាប់​ហៀ​ទឹកមាត់​របស់​កូន​អ្នក​។​ បង្រៀន​កូនតូច​អ្នក​ឱ្យ​ចេះ​ធ្វើ​ចលនា​ថ្គាម​ឡើងចុះ​។​ អ្នក​ក៏​អាច​បង្រៀន​គេ​ឱ្យ​ចេះ​ធ្វើ​លំហាត់ប្រាណ​ងាយៗ​ ដែល​មិន​អាច​ឱ្យ​ទារក​ចំហរមាត់​ទៀត​។

ឥរិយាបថ​នៃ​ការ​គេង៖ ប្រសិនបើ​កូនតូច​របស់​អ្នក​ហៀ​ទឹកមាត់​ច្រើន​ពេល​គេង​ អ្នក​ត្រូវ​ផ្លាស់ប្តូរ​ឥរិយាបថ​ការ​គេង​របស់​គេ​។​ ការ​គេងផ្ងារ​ប្រសើរ​ជាង​ការ​គេង​ផ្អៀង​ អាច​ជា​វិធី​ជួយ​ការពារ​ពី​ការ​ហៀ​ទឹកមាត់​។​

បង្រៀន​កូន៖ គ្រាន់តែ​បង្រៀន​កូន​អ្នក​ឱ្យ​ចេះ​ជូតមាត់​ នៅពេល​ហៀ​ទឹកមាត់​ និង​លេប​វា​ចូល​វិញ​។

ផ្តល់សិទ្ធដោយ៖ មង្គលការ