ជាទូទៅ ក្មេងអាយុក្រោម ១ខួបតែងតែចូលចិត្តលេងប្រដាប់ប្រដាក្មេងលេង។ ហើយប្រដាប់ប្រដាក្មេងលេងទាំងនេះបែងចែកទៅតាមភេទជាពិសេស ដែលមានន័យថា ក្មេងប្រុសចូលចិត្តលេងឈុតប្រដាប់ប្រដាក្មេងលេងផ្សេង ចំណែកឯក្មេងស្រីវិញចូលចិត្តលេងប្រដាប់ប្រដាក្មេងលេងផ្សេង។
ក្មេងប្រុសចូលចិត្តលេងឡាន និងកង់ ឯក្មេងស្រីចូលចិត្តលេងតុក្កតា និងប្រដាប់ប្រដាផ្ទះបាយ។ ការសិក្សាថ្មីមួយបានអះអាងថា គេអាចមើលដឹងពីភេទរបស់ទារក នៅពេលគេចាប់កាន់តុក្កតា និងរបស់ក្មេងលេង។
ពិតណាស់ គ្មានអ្វីត្រូវភ្ញាក់ផ្អើលឡើយ នៅពេលក្មេងប្រុសចាប់យករបស់ក្មេងលេងដែលជារបស់មនុស្សប្រុស ហើយក្មេងស្រីចាប់យកតុក្កតាដែលជារបស់មនុស្សស្រី។
ក្រុមអ្នកស្រាវជ្រាវមួយក្រុមបានសិក្សាទៅលើទារកជាច្រើន ដើម្បីសង្កេតមើលចំណង់ចំណូលចិត្តនៃការលេងប្រដាប់ប្រដាក្មេងលេងរបស់ក្មេងទាំង ២ភេទ លទ្ធផលទទួលបានគួរឱ្យភ្ញាក់ផ្អើល ភេទដើរតួនាទីតាំងពីនៅក្មេង។
អ្នកស្រាវជ្រាវបានប្រើប្រដាប់ប្រដាក្មេងលេងមួយឈុតដែលមានទាំង បាល់ អាត្រាក់ តុក្កតាខ្លាឃ្មុំ ឡាន ប្រដាប់ប្រដាផ្ទះបាយ និងតុក្កតាស្អាតៗជាច្រើនទៀត។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ ក្មេងប្រុសរើសយកឡាន និងបាល់ ចំណែកក្មេងស្រីរើសយកតុក្កតា និងប្រដាប់ប្រដាផ្ទះបាយ។ មានក្មេងច្រើនជាងរាប់រយនាក់ដែលបានចូលរួមក្នុងការសិក្សាមួយនេះ។
លទ្ធផលនៃការសិក្សាបានបង្ហាញថា ក្នុងកំឡុងពេលក្មេងនៅតូច អត្តសញ្ញាណភេទអាចមើលដឹងពីចំណង់ចំណូលចិត្តរបស់គេបាន។
ផ្តល់សិទ្ធដោយ៖ មង្គលការ