អ្វីដែលសំខាន់បំផុត ម្តាយត្រូវឱ្យកូនញ៉ាំអាហារជំនួយដល់សុខភាព ដូច្នេះក្មេងអាចងាយនឹងរំលាយនៅពេលសារធាតុចិញ្ចឹមត្រូវបានបញ្ជូនទៅឱ្យរាងកាយ។ ឱសថដ៏មានប្រសិទ្ធិភាពដំបូងគេគឺ ត្រូវផ្តល់ការលំហាត់ប្រាណដល់ក្មេងឱ្យបានត្រឹមត្រូវ។ ប្រសិនបើទារកលូន វារ ឬដើរ ត្រូវលើកទឹកចិត្តគេឱ្យធ្វើឱ្យបានច្រើន។ ក្នុងករណីទារកនៅតូចពេក ព្យាយាមផ្តល់លំហាត់ប្រាណដល់គេ ដោយការធ្វើចលនាជើងរបស់គេជារង្វង់។ អ្នកក៏អាចប្រើវាជាការម៉ាស្សាតិចតួចត្រង់តំបន់ក្បាលពោះ។
វាជួយកាត់បន្ថយការឈឺចាប់សាច់ដុំពោះរបស់ទារកអ្នក និងតែងតែផ្តល់ផលវិជ្ជមានជានិច្ច។ ខាងក្រោមនេះនឹងបង្ហាញពីប្រភេទឱសថធម្មជាតិព្យាបាលរោគទល់លាមករបស់ទារក៖
ទឹកផ្លែប៉ោម៖ ទឹកផ្លែប៉ោមមានប្រសិទ្ធិភាពអស្ចារ្យអាចជួយព្យាបាលអាការៈទល់លាមករបស់ក្មេងបាន។
ទឹកផ្លែព្រូន៖ ឱសថដ៏សក្តិសិទ្ធិមួយប្រភេទទៀតសម្រាប់ព្យាបាលរោគទល់លាមករបស់ទារកគឺ ទឹកផ្លែព្រូនសុទ្ធលាយជាមួយទឹកឃ្មុំ។
ប្រេងល្ហុង៖ សម្រាប់ក្មេងទល់លាមក ម្តាយគួរឱ្យក្មេងលិតប្រេងល្ហុងលាយទឹកឃ្មុំ ៦ក្រាម។
ផ្លែអែបព្រីខត៖ ផ្លែអែបព្រីខតក៏ជាឱសថដ៏មានប្រសិទ្ធិភាពអស្ចារ្យ អាចព្យាបាលបញ្ហាទល់លាមករបស់ទារកបានដែរ។
ខាត់ណា៖ ខាត់ណា ជាប្រភេទបន្លែជួយបំបាត់បញ្ហាទល់លាមក ព្រោះវាផ្តល់តម្រូវការជាតិសរសៃដល់ក្រពះ ដូច្នេះវាអាចជួយកាត់បន្ថយការទល់លាមកបាន។
ស្ពៃក្តោប៖ ការបញ្ចុកស្ពៃក្តោប និងខ្ទឹមបារាំងជាមួយបាយក៏អាចជួយកាត់បន្ថយអាការៈទល់លាមកបានដែរ។
ទឹកផ្កាកុលាប៖ ទឹកផ្កាកុលាបក៏ជាឱសថមួយដែរ។ ព្យាយាមបញ្ចុកទឹកផ្កាកុលាបបន្តិចៗដល់កូន ដើម្បីជួយសម្រួលដល់ការបញ្ចេញចោលរបស់គេ។
ក្រូច៖ ទឹកក្រូច ជាឱសថដ៏ប្រសើរបំផុតក្នុងការព្យាបាលរោគទល់លាមករបស់ទារក ព្រោះវាសម្បូរទៅដោយជាតិសរសៃខ្ពស់។
ផ្តល់សិទ្ធដោយ៖ មង្គលការ