មិនថាអ្នកចង់ឱ្យកូនរបស់អ្នកគេងតែឯង ឬជាមួយអ្នកទេ វាអាស្រ័យលើអ្នក។ ប៉ុន្តែនៅពេលដល់វ័យមួយ យល់ល្អគួរឱ្យកូនអ្នកគេងតែម្នាក់ឯង។
ជាទូទៅប្រសិនបើអ្នកឱ្យកូនគេងម្នាក់ឯងដំបូងគេនឹងមានអារម្មណ៍ភ័យខ្លាច។ នៅពេលកូនអ្នកគេងជាមួយអ្នកគេមានអារម្មណ៍ថាកក់ក្តៅហើយការយល់សប្តិអាក្រក់នឹងមិនធ្វើឱ្យគេខ្លាចខ្លាំងឡើយ។ ប៉ុន្តែនៅពេលគេចាប់ផ្តើមគេងតែម្នាក់ឯងក្នុងបន្ទប់ដាច់ដោយឡែកដំបូងគេនឹងប្រឈមការភ័យខ្លាចពីការយល់សប្តិអាក្រក់។
នៅពេលក្មេងគ្មានអ្នកណាឱ្យគេឱបពេលយល់សប្តិអាក្រក់គេនឹងភិតភ័យ។ហើយក្មេងក៏ខ្លាចបន្ទប់ងងឹតផងដែរគេអាចប្រឈមមុខនឹងការគេងមិនលក់។
ដូច្នេះយល់ល្អគួរបង្ហាត់គេពេលដែលគេដល់វ័យមួយអាចគេងម្នាក់ឯងបាន។ពេលដល់កូនមានអាយុ៦-៧ឆ្នាំអ្នកនៅតែអាចឱ្យគេគេងក្នុងបន្ទប់ជាមួយអ្នក។តែទីបំផុតយល់ល្អចាប់ផ្តើមបង្ហាត់បង្រៀនគេឱ្យចេះគេងម្នាក់ឯងចេះដោះស្រាយភាពភ័យខ្លាចពេលនៅម្នាក់ឯង។
ប៉ុន្តែការបង្ហាត់បង្រៀននេះគួរតែដំណើរការទៅមុខបន្តិចម្តងៗរហូតដល់គេលែងមានអារម្មណ៍ថាឯកោរទៀត។បង្ហាត់បង្រៀនដល់គេងាយៗដូច្នេះគេនឹងលែងមានបញ្ហាភ័យខ្លាច។
ផ្តល់សិទ្ធដោយ៖ មង្គលការ