របៀបធ្វើសាច់គោងៀតទឹកឃ្មុំ

ប្រិយ​មិត្តិ​ប្រហែល​ជា​ធ្លាប់ញ៉ាំតែ​សាច់​គោងៀតធម្មតា ​ប៉ុន្តែថ្ងៃនេះយើង​សូមណែ​នាំពី​របៀបធ្វើ ​”សាច់គោ​ងៀត​ទឹកឃ្មុំ” ​ធានាថា​មានឳ​រសជាតិ​ឆ្ងុញឆ្ងាញ់​ត្រូវមាត់​តែម្ដង។ ​តោះ! ​នៅចាំអីទៀត ​សាកល្បង​អនុវត្ត​ជាមួយ ​មង្គលការ​ ទាំងអស់​គ្នាដូច​ខាងក្រោម។

គ្រឿងផ្សំ៖

  • សាច់គោ កន្លះគីឡូ កាត់ជាបន្ទះវែង
  • ទឹកឃ្មុំ ១ស្លាបព្រាបាយកន្លះ
  • ស្ករស កន្លះស្លាបព្រាកាហ្វេ
  • ម្រេច កន្លះស្លាបព្រាកាហ្វេ
  • អំបិល កន្លះស្លាបព្រាបាយ
  • ទឹកត្រី កន្លះស្លាបព្រាបាយ
  • ល្ងរស ១ស្លាបព្រាបាយ
  • ប្រេងឆា ១ស្លាបព្រាបាយ

វិធីធ្វើ៖

  1. ដំបូង​យក​សាច់​គោមក​ប្រឡាក់​គ្រឿង​ផ្សំ​ទាំង​អស់រួម​មាន ទឹកឃ្មុំ, ស្ករស, ម្រេច, អំបិល, ទឹកត្រី, ល្ងរ និងប្រេងឆា ច្របល់ចូល​គ្នាឲ្យ​សព្វ​។
  2. យក​សាច់​គោ​ដែល​ប្រឡាក់​រួច​ដាក់​ចូល​ក្នុង​ទូទឹកកកទុក​រយៈពេលប្រហែលជា ២ម៉ោង។
  3. ២ម៉ោង​ក្រោយ​មក​យក​សាច់​គោដាក់​ហាល​ឲ្យ​ក្រៀម អ្នកអាច​យក​វា​ទៅ​អាំង ឬចៀន​តាម​ការ​ចូល​ចិត្ត​។

ផ្តល់សិទ្ធដោយ៖ មង្គលការ