រឿង​ ៩យ៉ាងត្រូវចៀសវាង​​ដើម្បី​រក្សា​សុវត្ថិភាព​កូន​ក្នុងផ្ទៃរ​បស់​អ្នក

អ្វី​ដែល​អ្នក​ញ៉ាំ​ និង​ផឹក​ ឬ​ធ្វើ​ក្នុង​កំឡុងពេល​មាន​ផ្ទៃពោះ​ អាច​ប៉ះពាល់​ដល់​កូន​។​ នេះ​ជា​ហេតុ​ដែល​ស្ត្រីមានផ្ទៃពោះ​ត្រូវតែ​ដឹងពី​ អ្វី​ដែល​គួរ​ និង​មិនគួរ​ធ្វើ​ក្នុងពេល​មានផ្ទៃពោះ​លើកដំបូង​។

Advertisement

បទពិសោធន៍​ដំបូង​គួរតែ​ចេះ​ថែរក្សា​កូន​ឱ្យបាន​ល្អ​ ដើម្បី​អនុវត្ត​ចំពោះ​កូន​បន្ទាប់ៗ​ទៀត​។​ សុវត្ថិភាព​ពេល​មាន​ផ្ទៃពោះ​ដំបូង​ ម្តាយ​ និង​កូន​ត្រូវមាន​សុខភាព​ល្អ​។​ ប្រសិនបើ​អ្នក​ចង់បាន​កូន​ដំបូង​ មាន​រឿងរ៉ាវ​មួយចំនួន​ដែលអ្នក​គួរ​ចៀសវាង​៖

អាហារ​សាច់ឆៅ៖ សាច់ឆៅ​, អយស្ទ័រឆៅ​, ខ្ចង​ លៀស​ គ្រំ​, ស៊ូស៊ី​, ស៊ុតឆៅ​, នំឆៅ​ មាន​ផ្ទុកនូវ​បាក់តេរី​ វីរុស​ និង​ប៉ារ៉ាស៊ីត​។​ ចម្អិនអាហារ​ឱ្យបាន​ឆ្អិន​ល្អ​។​ មិនគួរ​ញ៉ាំ​ស៊ុតឆៅ​។ សាច់ឆ្កែ ​ប្រហិត​សាច់ជ្រូក​ និង​ផលិតផល​ទឹកដោះ​ឆៅ​មិនទាន់​ចម្អិនអាហារ​ដែលបាន​លើកឡើង​ខាងលើ​ច្រើន​ផ្ទុក​បាក់តេរី​ ដែល​បណ្តាលឱ្យ​ឆ្លង​ជំងឺ​។​ បញ្ហា​នេះ​ជា​លទ្ធផល​នាំឱ្យ​រលូតកូន​ និង​ស្លាប់​គភ៌​។​ ចៀសវាង​ផលិតផល​ទឹកដោះគោ​ឆៅ​ដែល​ចម្រាញ់​ចេញ​ពី​ទឹកដោះគោ​មិនទាន់​បាន​ចម្អិន​។​

ត្រី​ធំៗ៖ ត្រីធំៗ​មាន​ផ្ទុកនូវ​បរិមាណ​ជាតិបារ៉ត​ខ្ពស់​ អាច​រារាំង​ដល់​ការលូតលាស់​ខួរក្បាល​ និង​ប្រព័ន្ធ​សរសៃប្រសាទ​របស់​ក្មេង​។​ ប្រភេទ​ត្រី​ទាំងនេះ​រួមមាន​៖​ ត្រីឆ្លាម​ ត្រីស្បៃកា​ និង​ត្រីសមុទ្រ​។​ អ្នកជំនាញ​ផ្នែក​គភ៌​ណែនាំ​ឱ្យ​ស្ត្រីមានផ្ទៃពោះ​ញ៉ាំ​អាហារសមុទ្រ​ដែល​មាន​ផ្ទុក​ជាតិបារ៉ត​ទាប​ឱ្យបាន​ ៣០០​ក្រាម​ក្នុង​ ១​សប្តាហ៍​។​ អាហារ​ទាំងនេះ​មាន​ ត្រីសាល់ម៉ុង​ បង្គា​ ត្រីធូណា​ ត្រីសាឌីន​ និង​ត្រីឆ្មា​។​

បន្លែ​ឆៅ៖ ស្ត្រីមានផ្ទៃពោះ​ត្រូវតែ​ចៀសវាង​មើមថៃថាវ​ សណ្តែកបណ្តុះ​។​ ហេតុផល​គឺថា​ បាក់តេរី​អាច​ជ្រៀតចូល​ទៅក្នុង​សណ្តែកបណ្តុះ​ និង​គ្រាប់​ធ្វើឱ្យ​យើង​មិនអាច​លាងសម្អាត​ចេញ​បាន​។​ តែទោះបីជាយ៉ាងណា​ អ្នក​អាច​ញ៉ាំ​សណ្តែក​ចម្អិន​រួច​បាន​។

ភេសជ្ជៈ៖ ស្ត្រីមានផ្ទៃពោះ​ត្រូវតែ​និយាយថា​ ទេ​ចំពោះ​ស្រា​។​ ស្រាបៀ​ ស្រា​ បាន​បំផ្លាញ​កោសិកា​អុកស៊ីសែន​ និង​សារធាតុចិញ្ចឹម​ រាំងស្ទះ​ដល់​ការ​លូតលាស់​របស់​គភ៌​។​ ប្រសិនបើ​អ្នក​រស់​នៅក្នុង​ផ្ទះចាស់​ កន្លែង​មាន​បំពង់ទុយោ​ទឹក​ធ្វើពី​សំណ​ សារធាតុ​នេះ​អាច​ចូល​ទៅក្នុង​ទឹក​ផឹក​ បណ្តាល​ឱ្យ​ទារក​ស្រាលគីឡូ​ កើត​មិនគ្រប់ខែ​ និង​បញ្ហា​ការលូតលាស់​របស់​គភ៌​។​ ការកំណត់​លើ​ការទទួលទាន​កាហ្វេ​ តែ​ និង​ភេសជ្ជៈ​ផ្សេងៗ​។​ វា​អាច​បណ្តាលឱ្យ​អ្នក​រលូតកូន​ ស្លាប់កូន​ និង​ស្រកគីឡូ​កូន​។​

ការជក់បារី៖ ថ្នាំជក់​បាន​ប៉ះពាល់​ដល់​សុខភាព​ ដោយ​មិនគិតថា​ជា​ស្ត្រីមានផ្ទៃពោះ​ ឬ​ក៏​អត់​ទេ​។​ ប៉ុន្តែ​ការជក់បារី​ក្នុងពេល​មានផ្ទៃពោះ​ធ្វើឱ្យ​កូន​យូរ​នឹង​កើត​ ហើយ​ក៏​គ្រោះថ្នាក់​ដល់​អ្នក​ផងដែរ​។​ កុំ​ជក់បារី​ក្នុងពេល​មានផ្ទៃពោះ​ និង​ឆ្លងទន្លេ​រួច​។​ វា​នាំឱ្យ​ខូច​សុខភាព​ក្មេង​។​

ថ្នាំ​លាបសក់៖ ថ្នាំ​លាបសក់​ផ្ទុកនូវ​សារធាតុគីមី​ អាច​បញ្ឈប់​ការលូតលាស់​របស់​គភ៌​ ជាពិសេស​ក្នុង​ត្រីមាស​ដំបូង​។​

ថ្នាំ​បាញ់​សត្វល្អិត៖ ថ្នាំ​បាញ់​សម្លាប់​សត្វល្អិត​មាន​ផ្ទុកនូវ​សារធាតុ​ diethyltoluamide ដែល​ធ្វើឱ្យ​ជ្រៀបចូល​ទៅក្នុង​ស្បែក​របស់​អ្នក​ ហើយ​នាំឱ្យ​ខូច​ប្រព័ន្ធ​សរសៃប្រសាទ​របស់​ទារក​។

សូណា៖ សូណា​ធ្វើឱ្យ​ខ្លួនប្រាណ​អ្នក​ឡើង​កម្តៅ​ បង្ក​គ្រោះថ្នាក់​ដល់​ខួរក្បាល​ និង​ការលូតលាស់​ឆ្អឹង​របស់​ទារក​។

ធ្វើ​លំហាត់ប្រាណ៖ បើទោះបីជា​គេ​ណែនាំ​ថា​ ការធ្វើលំហាត់ប្រាណ​ជួយ​រក្សា​សុខភាព​ឱ្យបាន​ល្អ​ក៏ដោយ​ ម្តាយ​គួរតែ​ប្រឹក្សា​ជាមួយ​វេជ្ជបណ្ឌិត​ជាមុនសិន​ ថាតើ​រាងកាយ​នាង​អាច​ទទួលយក​សម្ពាធ​បាន​ខ្លាំង​ប៉ុណ្ណា​។ តាមធម្មតា​ វេជ្ជបណ្ឌិត​នឹង​ណែនាំ​ឱ្យ​ធ្វើ​សកម្មភាព​រាងកាយ​ដូចជា​ ការដើរ​។

ផ្តល់សិទ្ធដោយ៖ មង្គលការ