សាកវិធី ៥យ៉ាងនេះកូនរបស់អ្នកនឹង​ឆាប់​បាត់​យំ

ទារក​ត្រូវការ​ភាពយកចិត្តទុកដាក់​ និង​ការថែទាំ​ពី​ឪពុកម្តាយ​។​ មានតែ​ម្តាយថ្មីថ្មោង​ទេ​ ទើប​ដឹងពី​ភាពលំបាក​ការមើលថែ​កូន​ទាំងថ្ងៃ​ ទាំងយប់​។​ អ្នក​ត្រូវ​ឧស្សាហ៍​ប្តូរ​សម្លៀកបំពាក់​សើម​របស់​កូន​ ឱ្យ​កូន​បៅ​ ប្រឡែង​លេង​ជាមួយ​កូន​…។​ ប៉ុន្តែ​ស្ថានភាព​អាក្រក់​នឹង​កើតឡើង​ នៅពេល​កូន​ចាប់ផ្តើម​យំ​។​ គ្មាន​ម្តាយ​ណាម្នាក់​អាច​មើល​ឃើញ​កូន​យំ​បាន​ទេ​។​ អ្នក​ត្រូវ​កាត់បន្ថយ​ការស្រែកយំ​របស់​ទារក​ភ្លាមៗ​។​ សាកល្បង​វិធី​ងាយៗ​ខាងក្រោម​នេះ​ ដើម្បី​ឱ្យ​កូន​បាត់​យំ​៖​

Advertisement

ឲ្យរបស់​គេ​លេង៖ អ្នក​ត្រូវ​យក​របស់របរ​ក្មេង​លេង​ជាច្រើន​ឱ្យ​កូន​របស់​អ្នក​។​ ដើម្បី​ឱ្យ​កូន​ឈប់​យំ​ លើក​របស់​លេង​ឡើង​ដើម្បី​បង្វែ​អារម្មណ៍​របស់​គេ​។​ ឧទាហរណ៍​៖ គ្រាន់តែ​បង្វិល​ប្រដាប់​ក្មេង​លេង​នៅ​មុខ​ភ្នែក​កូន​របស់​អ្នក​។​ ទារក​អាច​នឹង​ធុញទ្រាន់​នឹង​របស់​លេង​ ដូច្នេះ​ដាក់​នៅ​ចំពោះ​មុខ​គេ​ត្រឹមតែ​ ៣-៥បាន​ហើយ​។​ ធ្វើ​ចលនា​របស់​លេង​ ឬ​បង្កើត​សម្លេង​ចេញ​ពី​របស់​លេង​តាម​វិធី​ផ្សេងៗ​គ្នា​។

ច្រៀង​លឺៗ៖ ប្រសិនបើ​អ្នក​ចាប់ផ្តើម​ច្រៀង​ ឬ​បង្កើត​សម្លេង​លឺ​ ទារក​នឹង​ឈប់​យំ​។​ វា​នឹង​បង្វែ​ពី​អារម្មណ៍​មិនល្អ​មក​អារម្មណ៍​ល្អ​វិញ​។​ អ្នក​ក៏​អាច​ទះដៃ​ ពេល​កំពុង​ច្រៀង​ ដើម្បី​កាត់បន្ថយ​ការស្រែកយំ​របស់​ទារក​។

ពរ​គេ​ចេញ​ក្រៅផ្ទះ៖ នៅពេល​ទារក​ចាប់ផ្តើម​យំ​ អ្នក​ត្រូវ​ផ្លាស់ប្តូរ​បរិស្ថាន​ជុំវិញ​ខ្លួន​អ្នក​។​ នាំ​គេ​ចេញ​ក្រៅ​បន្ទប់​ ឬ​ផ្ទះ​ រយៈពេល​ ២-៣នាទី​។​ ទីកន្លែង​ និង​បរិយាកាស​ថ្មី​នឹង​ផ្លាស់ប្តូរ​ចិត្ត​របស់​កូន​អ្នក​រយៈពេល​ ២-៣​វិនាទី​ ហើយ​ក៏​ធ្វើឱ្យ​គេ​មាន​អារម្មណ៍​ល្អ​។

ផ្លាស់ប្តូរ​សកម្មភាព៖ ដើម្បី​ឱ្យ​កូន​បាត់​យំ​ អ្នក​ត្រូវ​បង្វែ​អារម្មណ៍​គាត់​ដូច​តាម​ការរៀបរាប់​ខាងលើ​។​ នាំ​គេ​ឱ្យ​មើល​ត្រី​ចម្រុះ​ពណ៌​ក្នុង​កែវ​កញ្ចក់​ ឬ​ប្រើ​គ្រឿង​ផ្ទះបាយ​គោះ​ ឬ​វៃ​ធ្វើជា​សម្លេង​។​ ទូរទស្សន៍​អាច​ផ្លាស់ប្តូរ​អារម្មណ៍​ក្មេង​បាន​។​ ត្រូវ​ប្រាកដ​ថា​ អ្នក​ត្រូវ​ដាក់​ទារក​ឱ្យ​ឆ្ងាយ​ពី​ទូរទស្សន៍​ដើម្បី​ការពារ​ភ្នែក​។​ រក្សា​ការប្តូរ​ប៉ុស្តិ៍​ទូរទស្សន៍​ ដើម្បី​ទាក់ទាញ​អារម្មណ៍​របស់​ទារក​។

ឲ្យគេ​បៅ៖ ជួនកាល​ ទារក​ចាប់ផ្តើម​យំ​ដោយសារ​ភាពធុញថប់​ តែ​ភាគច្រើន​ក្មេង​យំ​នៅពេល​ឃ្លាន​។​ វា​ជា​សញ្ញា​មួយ​ប្រាប់​ថា​ គេ​ឃ្លាន​។​ បំបៅ​កូន​អ្នក​ដោយ​ឱប​គេ​ក្នុង​ដៃ​។​ ប្រសិនបើ​កូន​អ្នក​មិនព្រម​បៅ​ នាំ​គេ​ដើរចរច្រប់​ និង​ធ្វើ​សម្លេង​សប្បាយៗ​ ដើម្បី​ឱ្យ​កូន​បាន​ធូរអារម្មណ៍​មួម៉ៅ​។

ផ្តល់សិទ្ធដោយ៖ មង្គលការ