ដើម្បីការពារជម្ងឺមាន់នៅរដូវវស្សា ឬពេលដែលមានអាកាសធាតុត្រជាក់ និងភ្លៀងញឹកញាប់អ្នកចិញ្ចឹមមាន់ទាំងអស់អាចធ្វើវិធី និងសមាសធាតុផ្សំដូចខាងក្រោម៖
សមាសធាតុផ្សំ៖
- ខ្ទឹមស
- ខ្ញី
វិធីធ្វើ៖
- ត្រូវយកខ្ទឹមស ៤០% ខ្ញី ៤០% ស្ករត្នោតចំនួន ២០% ។
- បុកខ្ញីជាមួយខ្ទឹមសឲ្យម៉ដ្ឋហើយ យើងយកមកច្របល់ជាមួយស្ករ ហើយផ្អាប់ទុក ១៥ថ្ងៃ ចាំយើងអាចជាត់យកទឹកវាមកលាយជាមួយទឹក ឬចំណី ដាក់ឲ្យមាន់ស៊ី ដែលយើងអាចធ្វើទុកប្រើការពារពេលខែត្រជាក់។
វិធីលាយ៖
- លាយទឹកថ្នាំនេះ ១ស្លាបព្រាកាហ្វេ ជាមួយបរិមាណទឹកដែលអាចដាក់ផ្សើមជាមួយចំណីដែលយើងលាយរួច១គីឡូ ស្មានឲ្យតែល្មម សើមៗបានហើយ។
- ចំពោះការលាយជាមួយទឹកឲ្យវាផឹកវិញគឺដាក់កំរិត ៥% នៃទឹកសរុប។
- អាចរក្សាទុកកន្លែងស្ងួត និងត្រជាក់ទុកប្រើបានរយៈពេល៣ខែ។
ផ្តល់សិទ្ធដោយ៖ លោកពូ អ៊ាង សុផល្លែត