ការជ្រើសរើសពូជក្នុងការដាំត្រប់វែងវាជារឿងសំខាន់តែយើងក៏មិនអាចមិនគិតដល់រឿងផ្សេងទៀតដែលមានដូចជា ការរៀបចំដី ការដាំដុះ ការប្រើជី និងការថែទាំ។
ការជ្រើសរើសពូជ៖ ជ្រើសរើសពូជត្រប់ ណាដែលល្អ មិនយកគ្រាប់ខ្ចីពេក មកព្រោះបន្តាប់មកជ្រើសរើសកូនដែលថ្លោសល្អមកដាំ ។
ការរៀបចំដី៖ មុនពេលដាំយើងភ្ជួរ២ទៅ៣ដង ។ ភ្ជួរលើកទី១ដើម្បីកំចាត់ស្មៅដោយមុនភ្ជួរយើងបាញ់ថ្នាំកំចាត់ស្មៅ ហើយទុករយៈពេល ៣ទៅ៧ថ្ងៃ ទើបភ្ជួរលើកទី២ ហើយរាស់អោយរាបស្មើរតែម្ដង ។ បន្តាប់មកលើករង ដាំ កាប់រណ្តៅដាំដែលមានទំហំ២តឹកបួនជ្រុងពីគុម្ភ០.5 ទៅ០.7 ម៉ែត្រ។
ការដាំដុះ៖ យកកូនត្រាប់ដែលថ្លោសល្អនិងមានសុខភាពល្អដែលមានកំពស់ 1 តឹកមកដាក់ដាំក្នុងរណ្តៅរួចស្រោចទឹកអោយសើមល្មម។
ការប្រើជី
ការថែទាំ៖
- ត្រូវស្រោចទឹក
- ជ្រុំគល់ដកស្មៅ
- ការពាររោគបំផ្លាញ
- ក្តិចស្លឹកចាស់ៗចេញ
ការប្រមូលផលក្រោយពីដាំបានរយះពេល១ខែកន្លះអ្នកអាចប្រមូលផលបានហើយ។
ផ្តល់សិទ្ធដោយ៖ លោកពូ អ៊ាង សុផល្លែត