ក្រៅពីថ្នាំបារាំង គេក៏អាចប្រើប្រាស់ថ្នាំបុរាណមួយចំនួនដើម្បីជួយព្យាបាលក្នុងនោះស្លឹកស្វាយខ្ចីគឺជាឱសថដ៏ប្រសើរសម្រាប់ការព្យាបាលជម្ងឺនេះ។
វិធីប្រើប្រាស់៖ ចូរយកស្លឹកស្វាយខ្ចី ៥ស្លឹក ហាន់ជាសរសៃ ដាក់ក្នុងកែវ រួចចាក់ទឹកក្ដៅចូលឱ្យពេញកែវហើយគ្របទុកមួយយប់។ ព្រឹកឡើង ស្រង់កាកចោលផឹកទឹកស្លឹកស្វាយនោះឱ្យអស់។ មួយថ្ងៃហូបត្រឹមតែមួយកែវប៉ុណ្ណោះ។នៅទីក្រុង ឬតំបន់ដែលមិនសម្បូរស្វាយ អ្នកអាចយកស្លឹកស្វាយទៅហាលក្នុងម្លប់ រហូតដល់ស្ងួត។ យកស្លឹកស្វាយទាំងនោះ កិនឱ្យទៅជាម្សៅ ទុកសម្រាប់ប្រើប្រាស់។ ចូរលាយម្សៅស្លឹកស្វាយកន្លះស្លាបព្រាកាហ្វេ ជាមួយទឹកមួយកែវ ហូបមួយកែវពេលព្រឹក និងមួយកែវពេលល្ងាច។
សូមប្រយ័ត្ន ៖ ដោយសារតែថ្នាំនេះ ជួយកាត់បន្ថយជាតិស្ករក្នុងឈាមយ៉ាងមានប្រសិទ្ធភាពដូច្នេះអ្នកមិនត្រូវប្រើប្រាស់ឱ្យលើសពីអ្វីដែលបានរៀបរាប់ខាងលើនោះទេ ព្រោះវាអាចធ្វើឱ្យជាតិស្ករក្នុងឈាមធ្លាក់ចុះខ្លាំង បង្កគ្រោះថ្នាក់ដល់សុខភាព។ អ្នកក៏មិនត្រូវផឹកទឹកស្វាយនេះ ជាមួយនឹងថ្នាំពេទ្យនោះទេ ល្អបំផុតគឺត្រូវផឹកមុន ឬក្រោយថ្នាំពេទ្យ រយៈពេលពី ២ទៅ៣ម៉ោង ដើម្បីមិនប៉ះពាល់ដល់ប្រសិទ្ធភាពថ្នាំ។
ផ្តល់សិទ្ធដោយ៖ លោកពូ អ៊ាង សុផល្លែត