វិធីសាស្ត្របង្កាត់ពូជស្វាយឆាប់ទទួលបានផល

បានជាយើងធ្វើការបង្កាត់ពូជស្វាយព្រោះថាការបង្កាត់ពូជដោយផ្សាំវាធ្វើឲ្យស្វាយលូតលាស់បានលឿនធន់នឹងជម្ងឺ និងឆាប់បានផលផ្លែ។

សម្ភារៈ៖

  • កាំបិតមុតតូចម១
  • ភ្នែកមែកស្វាយសម្រាប់យកមកធ្វើពូជ
  • ស្កុតសម្រាប់រុំ
  • ក្រដាសសម្រាប់រុំ

វិធីធ្វើ៖

  • កាត់ភ្នែកមែកស្វាយដែលចាស់ល្មម និងមានសុខភាពល្អប្រវែង ៣តឹក (កាត់យកមុខកាត់បញ្ឆិតប្រវែង ៣សង់ទីម៉ែត្រ)។
  • ជ្រើសរើសយកពូជដែលសុទ្ធល្អ និងមានភ្នែកដុះល្អ។
  • ចិតសំបកដើមដែលត្រូវផ្សាំទំហំមុខ ១សង់ទីម៉ែត្រ និងប្រវែង ៥សង់ទីម៉ែត្រ រួចទុកសំបកនោះឲ្យសល់ប្រមាណ ២សង់ទីម៉ែត្រទៀត។
  • ឮយកភ្នែកស្វាយមកបិទេជាប់កន្លែងដែលសំបកដើមនោះ រួចយកស្កុតមករុំឲ្យជាប់ និងឲ្យជិតដើម្បីកុំឲ្យវាខ្សោះជាតិទឹក និងយកក្រដាសរុំជុំវិញការពារពីកំដៅព្រះអាទិត្យ។
  • រយៈពេល ១៥ ទៅ ២០ថ្ងៃវាចាប់ផ្តើមរីកភ្នែកចេញ យកក្រដាស និងថង់ប្លាស្ទិចចេញ នោះយើងនឹងទទួលបានដើមពូជស្វាយដែលយើងត្រូវការ។

ផ្តល់សិទ្ធដោយ៖ លោកពូ អ៊ាង សុផល្លែត