ឈ្មោះស្នាដៃនិងអ្នកនិពន្ធសម័យក្រោយអង្គរ៖
- បណ្ឌិត ជ័ន នន្ទ (សិលាចារឹកអង្គរជាពាក្យកាព្យសរសេរកាលពីចុងសតវត្សទី១៦)
- អ្នកប៉ាង៖ ល្បើកអង្គរ (ពាក្យកាព្យសរសេរពី គ.ស ១៥៩៨)
- ព្រះរាជសម្ភារ៖ -កាព្យនិរាស
- ច្បាប់រាជសម្ភារ (សរសរពីគ.ស ១៦៣៤)
- សរសើរហេមន្តមាស (១៦២៩)
- ហិនលក្ខណ៍សល (១៦៣០)
- ឧកញ៉ា កោសាធិបតីកៅ៖ -រឿងក្រុងសុភមិត្រ (សរសេរពីគ.ស ១៧៩៨)
- ឧកញ៉ា ព្រះឃ្លាំង នង៖ -ច្បាប់សុភាសិត (១៧៩០)
- លោកនេយ្យជាតក (១៧៩៤)
- រឿងបុញ្ញាសារសិរសា (១៧៩៨)
- រឿងភោគកុលកុមារ (១៨០៤)
- រឿងវរនេត្រ វរនុជ (១៨០៦)
- ព្រះបាទអង្គឌួង៖ -រឿងកាកី (១៨១៣)
- ច្បាប់ស្រីអង្គឌួង
- ព្រះបទុមបារមីពេជ្រ៖ របាក្សត្រស្រុកខ្មែរ (១៨១៨)
- ឧកញាំ សោទសខែក៖ ល្បើកជេតពន (១៨១៥)
- បណ្ឌិត សំអាត៖ រឿងនាងមុជលិន ឬព្រះចន្ទគោរព (១៨៣៣)
- ឧកញ៉ា ចក្រីកែវ៖ រឿងដាវរឿង (១៨៤១)
- ព្រះអរិយគាមុនីហ៊ីង៖ រឿងព្រះជិនវង្ស (១៨៥៦)
- ព្រះធម្មបញ្ញាម៉ែន៖ រឿងពេជតា (១៨៥៧)
- ឧកញ៉ា ធិបតីយ៉ែម៖ (រឿងនាងវិមានចន្ទ) (១៨៥៨)
- ពញាអនុជិតស្រី៖ ល្បើកស្រីវិជ័យ (១៨៥៨)
- ឧកញ៉ា សន្ធរវោហារម៉ុក៖ ស្រីទេវន្ទ (១៨៥៩)
Advertisement