ស្តេចចង់ជាល្បែងម្យ៉ាងដែលមនុស្សទាំងពូង នៅគ្រប់ភូមិស្រុក ទូទាំងប្រទេសកម្ពុជាតែងលេងនៅពេលពូកគេទំនេរពីការងា។ ក្នុងការលេងល្បែងនេះភាគច្រើនតែងតែលេងដោយមនុស្សច្រើនគ្នាព្រោះបើលេងតិចពេកមិនសប្បាយ។ ពេល លេងគេចែកគ្នាជាពីរពួក ខាងប្រុសៗ១ពួក និងខាងស្រីៗ១ពួក។ ក្នុងការលេងគេតម្រូវឲមានម្នាក់ធ្វើជាសេ្ដចហើយអោយអង្គុយនៅចំកណ្ដាលទី ។
អ្នកធ្វើស្ដេចអង្គុយរង់ចាំភាគគីទាំងពីចូលទៅខ្សឹបនឹងស្ដេចថា ខ្លួនស្រលាញ់ឈ្មោះណាមួយ ឧទាហរណ៍ថាឈ្មោះ ក រឺ ខ ខ្សឹបហើយគេថយទៅអង្គុយ រឺមកឈរនៅកន្លែងដើមវិញ។ខាងប្រុសគេអោយម្នាក់ដើរចូលទៅរកស្ដេច ដែរ ប្រសិនជាមិនចំឈ្មោះ ដែលគេខ្សឹប ទុកមុនទេក៏ ហីទៅ តែបើប្រុសដែលមកនោះចំ លើឈ្មោះដែលស្រីគេបានខ្សឹបនោះមែន ស្ដេចស្រែកថា (អៀវៗ)ហើយអោយស្រីនោះទៅជិះប្រុសនោះតំរង់ទៅរកកន្លែងគេ កំពុងជិះគេស្រែក ថា (អៀវៗ)ហើយគេបញ្ជិះទៅចុះខាងស្រី។ រួចហើយខាងប្រុសគេអោយប្រុសខាងគេម្នាក់ចូលទៅ ខ្សឹបម្ដង បើប្រុស នោះចូលទៅខ្សឹបថា «ខ្ញុំស្រលាញ់នាងណាមួយ ឧទាហរណ៍ថាឈ្មោះ (ខ)ខ្សឹបហើយ គេថយ ទៅវិញ បើស្រីម្នាក់ឈ្មោះ (ខ) ចូលទៅមែនស្ដេច ស្រែកថា (អៀវៗ) ហើយអោយប្រុសនោះ ជិះស្រីនោះ ស្រែកថា (អៀវៗ) ដូចគ្នា។ ដូចនេះក្នុងល្បែងនេះគេខ្សឹបម្តងម្នាក់ទៅវិញទៅមក។ សូមនាំគ្នាលេងល្បែងនេះនៅពេលខែភ្លឺ ឬខែចូលឆ្នាំខ្មែរទើបវាសប្បាយ៕