ចំណេះដឹងទូទៅ / ប្រពៃណី / ព្រះពុទ្ធសាសនា

កំណើតព្រះពុទ្ធសាសនា

Posted on:

តតិយសង្គាយនា(សង្គាយនាទី៣)ក្រោមហាថេរាធិបតីនៃព្រះមោគ្គលីបុត្រតិស្សត្ថេរ​ដោយមានព្រះបាទអសោកមហារាជឥណ្ឌាជាអ្នកឧបត្ថម្ភបានធ្វើចប់នៅព.ស២៣៤នៅវត្ត​អសោការាមក្រុងបាតលីបុត្រក្រោយតតិយសង្គាយនានេះព្រះមោគ្គលីបុត្រទ្រង់បានបញ្ជូន​ព្រះសមណទូតទៅគ្រប់ទិសទីក្នុងជម្ពូទ្វីបចំនួន១៦កន្លែងដើម្បីផ្សាយព្រះពុទ្ធសាសនាព្រះ​សោណត្ថេរនិងព្រះឧត្ថេរបាននិមន្តចូលមកកាន់ដែនដីសុវណ្ណភូមិដែលមានប្រទេសភូមា​សៀមលាវខ្មែរដើម្បីផ្សាយព្រះពុទ្ធសាសនាដូចនេះប្រទេសកម្ពុជាបានទទួលយកព្រះពុទ្ធ​សាសនាថេរវាទ(ហីនយាន)តាំងពីពុទ្ធសតវត្សទី៣នៃពុទ្ធសករាជនោះឯងទន្ទឹមនឹងវត្តមាន​នៃព្រះពុទ្ធសាសនាថេរវេទគេក៏ឃើញមានវត្តមានព្រះពុទ្ធសាសនាមហាយាននៅក្នុងសង្គម​ខ្មែរតាំងពីដើមរៀងមកដែរតាមរយៈប្រវត្តិសាស្ត្រកម្ពុជាគេឃើញព្រះពុទ្ធសាសនាថេរវាទ​មានការលូតលាស់ជាងព្រះពុទ្ធសាសនាមហាយានតាំងពីដើមរហូតមកដល់បច្ចុប្បន្នលើក​លែងតែចុងគ្រឹស្តស.វទី១២ដល់ដើមគ.សទី១៣នៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ដែលព្រះអង្គគោរព្រះពុទ្ធសាសនា​មហាយាន។

ចំណេះដឹងទូទៅ / ប្រពៃណី / របាំ / សិល្បៈ

តើអ្វីទៅជារបាំយីកេ?

Posted on:

របាំយីកេបានចាប់បដិសន្ឋិក្នុងប្រទេសកម្ពុជាយើងជាយូរយារណាស់មកហើយ រហូតដល់អ្នក​ស្រុកយើងសន្មត់យកធ្វើជារបាំសម្រាប់អ្នកស្រុកស្រែចំការទូទៅ​ថែមទៀតផង ។ នៅ​ពេលបុណ្យទានម្តងៗ តែងមានសាមគ្គីភាពគ្នារវាងអ្នកស្រុកភូមិផងនឹងបានពេលធ្វើទានសាង​កុសលរៀងៗខ្លួនផងតាមធម្មតារបាំយីកេគ្មានគ្រឿងភ្លេងច្រើនបទទេបើតាមក្បួន​បុរាណមកមានតែស្គរមួយមុខប៉ុណ្ណោះ […]