ការសាងសង់ ប៉ម Eiffel


ចុះផ្សាយ៖ ថ្ងៃទី ១៨ ឧសភា ឆ្នាំ២០១២ ម៉ោង ០៧:៣៨នាទី

TheEiffelTower(ភាសាបារំាងនិយាយថា:LaTourEiffel,ឈ្មោះកាត់(LaDameDeFer,មានន័យថា: នារីដែកថែប)ដែលមានទីតាំងនៅChampDeMarsក្នុងទីក្រុងបារីសនៃប្រទេសបារាំង។វាបានសាងសង់ឡើង ក្នុងឆ្នាំ១៨៨៩,ហើយវាក៏ក្លាចទៅជាអច្ឆរិយវត្ថុនិងសំនង់ដ៏អស្ចារ្យនៃប្រទេសបារាំងដែលគេទទួលស្គាល់ជុំវិញ ពិភពលោក។សំនង់នេះគឺជាសំនង់ដែលខ្ពស់ជាងគេក្នុងទីក្រុងបារីសនិងជាបូជនីយដ្ធានដែលមានអ្នកទស្សនា យ៉ាងច្រើនកុះករនៅក្នុងពិភពលោក,មនុស្សរាប់លានអ្នកបានឡើងទៅទស្សនាវាជារៀងរាល់ឆ្នាំ។វិស្វករដែល បានសាងសង់សំនង់ដ៏ធំនេះមានមានឈ្មោះថាលោកGustaveEiffel,វាត្រូវបានសាងសង់ឡើងដោយប្រៀប បានដូចជាទ្វារចូលមានរាងកោង ដើម្បីសំរាប់ ​World’s Fair ក្នុង​ឆ្នំា ១៨៨៩។

Eiffel កំពុងសាងសង់
លោក Gustave_Eiffel

ប៉មនេះមានកំពស់៣២៤មែត្រ(ស្មើនិង១,០៦៣ft),ដែលវាមានកំរិតដូចជា៨១ជាន់។ក្នុងអំឡុងការសាងសង់,ប៉ម នេះមានកំពស់ខ្ពស់ជាងសំនង់WashingtonMonumentហើយវាត្រូវបានដាក់ងារអោយជាប៉មដ៏ខ្ពស់ជាង គេក្នុងពិភពលោក,វាត្រូវបានជាប់ងារនេះអស់រយះពេល៤១ឆ្នាំរហូតដល់អាគារChryslerBuildingបានសាង សង់ឡើងក្នុងឆ្នាំ១៩៣០នៅក្នុងទីក្រុងNewYorkនៃសហរដ្ឋអាមេរិច។ទោះយ៉ាងណាក៏ដោយ,ពន្ធករត្រូវបាន បន្ថែមក្នុងឆ្នាំ១៩៥៧,អង់តែនដែលនៅកំពូលនៃ ប៉មEiffel វាខ្ពស់ជាង អាគារ Chrysler Building ផងដែរ។ វាមិនត្រូវបានបូករួមជាមួយ,BroadcastAntennasទេប៉ុន្តែប៉មEiffelនាពេលបច្ចុបន្បនេះគឺជាសំនង់ខ្ពស់លំ ដាប់ថ្នាក់ទី២បន្ទាប់ពីMillauViaduct.ប៉មនេះមាន៣កំរិតសំរាប់អ្នកចូលទស្សនា។សំបុត្រអាចទិញដើម្បីឡើង ជាន់លើដោយជណ្តើររឺប្រអប់យោងសំរាប់អ្នកទស្សនាកំរិតទី១និងទី២។ចំពោះការឡើងជណ្តើរទៅជាន់ទី១និង ជាន់ទី២មាន៣០០កាំហើយពីជាន់ទី២​ ទៅ ជាន់ទី៣វាដូចគ្នាទៅ និង ជាន់ទី១ និងទី២ដែល។កំរិតទី៣​ដែលជាកំរិត ខ្ពស់គឺអាចចូលបានដោយឡើងតាមជណ្តើរយន្តតែ១គត់។សំរាប់កំរិតទី១និងកំរិតទី២មានលក្ខណះជាភោជនីយ ដ្ឋាន។ប៉មនេះបានក្លាយជានិមិត្តសញ្ញាដែលបានលិចច្រងរឡើងខ្ពស់សន្លឹមនៅកណ្តាលទីក្រុងបារីសនិងប្រទេស បារំាងផ្ទាល់ផងដែល។

ប្រវិត្ត

កាលសាងសង់បានចាប់ផ្តើមឡើងនៅចន្លោះឆ្នាំ១៨៨៧រហូតដល់ឆ្នាំ១៨៨៩ដែលមានច្រកចូលកោងដើម្បីបញ្ចាក់ពី ExpositionUniverselle,World’sFairដែលបានធ្វើឡើងនូវបុណ្យខួប១០០ឆ្នាំម្តងនៃបដិវត្តន៏របស់ប្រទេស បារំាង។កម្មករចំនួន៣០០នាក់ប្រមូលផ្តុំនិងផ្គុំដែកថែបចូលគ្នាចំនួន១៨,០៣៨ដុំ,ដែលប្រើដែកគោលមឹនជាង២ លានកន្លះ,ក្នុងការរចនាម៉ូតសំនង់ នេះដោយលោកMauriceKeochlin។ប៉មEiffelក៏ត្រូវបានវិស្វករលោក EmileNouguior,លោកMauriceKeochlinនិងនិម្មាបនិកលោកStephenSauvestreបានចូលរួម ជ្រោមជ្រែងរចនាម៉ូតផងដែរ។ទោះយ៉ាងណាក៏ដោយការសាងសង់នេះត្រូវបានសំដែងនូវការមិនពេញចិត្តជា ខ្លាំងពីសំណាក់មហាជនជាច្រើន។អ្នកខ្លះគេនិយាយថា”ប៉មនេះគួរអោយទើសភ្នែកណាស់”។តែគួរអោយ សោកស្តាយចំពោះបុរសម្នាក់ដែលបានស្លាប់ក្នុងពេលដែលសាងសង់ប៉មនេះ។

លោក Maurice_koechlin
លោក Émile_Nouguier

ប៉ម Eiffel ត្រូវបានសម្ពោធនៅ ថ្ងៃ ទី​៣១ ខែ មិនា ឆ្នំា ១៨៨៩,ហើយនិងបើកជាផ្លូវការ នៅថ្ងៃទី៦ ឧសភា ឆ្នាំ ១៨៨៩។

Loading…


ចំណាត់ក្រុម៖
មតិយោបល់