ប្រាសាទក្រវ៉ាន


ចុះផ្សាយ៖ ថ្ងៃទី ២១ ឧសភា ឆ្នាំ២០១២ ម៉ោង ០៩:០៦នាទី


ប្រាសាទក្រវ៉ាន់ ​ដែល​ស្ថិត​នៅ​ ភាគខាងត្បូង​ស្រះស្រង់​អង្គរ ក្នុង​ប្រវត្តិសាស្ត្រ​មាន​ទីតាំង​ នៅខាងកើតរាជធានី យសោធ​បុរៈ នៃ​រជ្ជកាល​ព្រះបាទ​ហសិ​វរ្ម័នទី​១ (៩០០-៩២១ ​នៃ​គ.ស) ក្នុងយុគសម័យ​ភ្នំ​បាខែង នា​សតវត្សរ៍​ទី​១០ ។​

ប្រាសាទ​នេះ​មាន​តួ​ប៉​ម​៥ សង់​អំពី​ឥដ្ឋ នៅលើ​ខឿន​តែមួយដែល​តម្រៀប​គ្នា​មួយ​ជួរ​យ៉ាងស្រស់ស្អាត។ តួប៉ម៥នៃប្រាសាទបានបាក់បែក​អស់ ដោយសារតែ​សម្ពាធ​បរិយាកាស​ធម្មជាតិ និង​អាយុកាល​របស់ប្រាសាទ។​ តួប៉មទាំង៥របស់ប្រាសាទ នេះ​បែរមុខ​ទៅ​ទិស​បូ​ព៌ា ដែល​តួ​ប៉នីមួយៗ​មួយ​មាន​ជណ្តើរ​មួយ ព្រមទាំងមានទ្វារចូល​តែ​មួយ​ទៀត​ផង ។ តួ​ប៉ម​ទាំង​៥ ​សុទ្ធតែ​មាន​ទំហំ​ខុសៗ​គ្នា នៅចំតួប៉មកណ្តាលមានទំហំ​ធំជាងគេ និង​តួ​ប៉ម​ពីរ​អម​សងខាង មាន​ទំហំ​តូច​ជាង​បន្តិច ហើយតួប៉មដែលនៅអមសងខាងចុងក្រោយបំផុតគឺ​មាន​ទំហំ​តូច​ជាងគេ ៕

Loading…


ចំណាត់ក្រុម៖
មតិយោបល់