ស្វែងយល់អំពី៖ ការកសាងនៃប្រាសាទបន្ទាយក្តីដោយព្រះបាទ ជ័យវរ្ម័នទី៧


ចុះផ្សាយ៖ ថ្ងៃទី ២១ ឧសភា ឆ្នាំ២០១២ ម៉ោង ២០:៣១នាទី

ប្រាសាទបន្ទាយក្តីបានកសាងឡើងក្នុងពាក់កណ្តាលស.វទី១២ ​​ដល់ចុងស.វទី១៣ ដោយព្រះបាទ ជ័យវរ្ម័នទី៧ បច្ឆាមរណៈព្រះនាម ” មហាបរមសំគតបតៈ” នឹងដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនាផងដែរ។ ក្រសួងអភិរក្សអង្គរបានថែរក្សាប្រាសាទបន្ទាយក្តីគឺចាប់ពី គ.ស ១៩២០​ រហូតមកដល់សព្វថ្ងៃនេះ។ បើចេញពី ប្រាសាទតាព្រហ្មឆ្ពោះដំណើរទៅកាន់ប្រាសាទបន្ទាយក្តី ដោយដើរកាត់ផ្លូវវង់តូចដែលមានចម្ងាយ ៦០០ម គេនឹងបានទៅដល់ក្លោងទ្វារខាងលិចនៃប្រាសាទ។
ប្រាសាទបន្ទាយក្តីកសាងនៅជិតគ្នានៅក្នុងកំពែងពិសេសដែលមានបណ្តោយ៦០ម ទទឹង​៥០ម ហើយដែលមានកំពែងខាងក្រៅបណ្តោយ៧០០ម និង ទទឹង៥០០ម។​ ឯក្បាច់ក្បាំង នៅធ្នឹមទទឹងទ្វារនៃព្រះវិហារពុទ្ធសាសនាប៉ែកខាងមហាយាននេះសុទ្ធតែគួរជាទីគាប់ចិត្តហើយសំខាន់ៗទៀតផង។ ក្បាច់ខ្លះត្រូវខូចខាតដោយសារការបង្ហិនបំផ្លាញនៃសាសនាព្រាហ្មណ៍ក្នុងស.វតី១៣ ព្រោះគេឃើញនៅសល់កុដិមួយធ្វើពីឈើ ដែលក្រសួងអភិរក្សអង្គរបានត្រួសត្រាយឃើញ។

ឯកសារទទួលបានពី ប្អូន ម៉ាដារីកា

Loading…


ចំណាត់ក្រុម៖
មតិយោបល់