អំពីពិធីស៊ីស្លាក្នុងអាពាហ៍ពិពាហ៍ដែលគ្រប់គ្នាមិនដឹង


ចុះផ្សាយ៖ ថ្ងៃទី ០១ មិថុនា ឆ្នាំ២០១២ ម៉ោង ១០:០៩នាទី

ស្លាដំណាំ​មួយ​ប្រភេទដើម​មូល​ស្រលួត​ត្រង់ផ្លែ​មាន​រស​ចត់ប្រើ​ការ​ទំពា​ផ្សំ​ជាមួយ​នឹង​ម្លូ​ បៀកជាគ្រឿងរម្ងាប់ក្លិនមាត់ ។អ្នកទាំងអស់ធ្លាប់បានដឹងហើយថាស្លាជារបស់សំខាន់ម្យ៉ាង នៅក្នុងពីធីមង្គល់ការពិធីនោះគឺពិធីស៊ីស្លាតើអ្នកមានដឹងថាមានអត្ថន័យយ៉ាងណាទេ?ឥឡូវ ខ្ញុំសូមប្រាប់អ្នកទាំងអស់គ្នាតែម្តង។

ពិធីស៊ីស្លាគេត្រូវធ្វើពីរដង៖
ក. ស៊ីស្លាតូច មានរណ្តាប់ប្រហែលមួយភាគបីនៃពិធីរៀបអាពាហ៍ពិពាហ៍។
ខ. ស៊ីស្លាធំ មានរណ្តាប់ប្រហែលមួយភាគពីរនៃពិធីរៀបអាពាហ៍ពិពាហ៍។

សំគាល់៖ លំនាំពិធីត្រូវមានឆ្មាយមហាមេបា ដូចក្នុងពិធីដណ្តឹងដែរ។ពេលស្តីដណ្តឹងគេកំណត់ភស្តុភារបណ្ណាការថ្ងៃ ខែឆ្នាំរៀបអាពាហ៍ពិពាហ៍ បើយល់ស្របគ្នាហើយ ត្រូវប្រុងប្រៀប៖

*ខាងប្រុស៖

  •  រកស្បៀងអាហារសម្រាប់ទទួលភ្ញៀវ។
  • ជម្រាបមាមីង បងប្អូនញាតិមិត្ត
  • រកភ្លេងប្រពៃណី
  • រកឆ្មាយនិងអ្នកផ្លូវការចៅមហា
  • រកអាចារ្យពេលា

*ខាងស្រី៖

  • រកលោកមេបា
  • រកអាចារ្យខ្ញែ និងយាយខ្ញែ
  • ជម្រាបបងប្អូនញាតិមិត្ត
  • រកអង្ករ និងគ្រឿងធ្វើធ្មេញ
  • រកស្បៀងអាហារ សម្រាប់ទទួលភ្ញៀវ
  • រកអ្នកផ្នួង និងរៀបចំផ្ទះសម្បែង។

Loading…


ចំណាត់ក្រុម៖
មតិយោបល់