លានជល់ដំរី


ចុះផ្សាយ៖ ថ្ងៃទី ២១ កុម្ភៈ ឆ្នាំ២០១២ ម៉ោង ១២:៣៥នាទី

ទីលានជល់ដំរី​ ឋិត​ នៅខាងមុខ​នៃ​គោ​បុ​រៈ​ខាងកើត​នៃ​កំពែង​​ព្រះបរមរាជ​ វាំង។​​ លាន​នេះ​មាន​ប្រវែង៣៥០ម៉ែត្រ ជាទី​តាំង​ដែល​ព្រះរាជា​ខ្មែរ​គឺ​ព្រះបាទ​ជ័យ​វរ្ម័នទី៧ ប្រើប្រាស់​សម្រាប់​ទត​មើល​កងទ័ព​ខ្មែរ​នៅពេល​ត្រលប់​ពី​សង្គ្រាម​វិញ និង​នៅមុន​ពេលចេញ​ធ្វើសង្គ្រាម។ លាន​នេះ​បាន​យកឈ្មោះ​ដូច​រូបចម្លាក់​ដែល​បាន​ឆ្លាក់​ជាប់​នឹង​លាន​នេះ​នៅ​ពី ​ខាងកើត ជា​រូប​សត្វ​ដំរី និង​ហ្មរ​ជាច្រើន។

រូបនោះ​ពណ៌នា​អំពី​សត្វ​ដំរី​ដែល​ព្រះរាជា​ខ្មែរ​ប្រើប្រាស់​ដើម្បី​ប្រមាញ់ និង​ហើយ​ដំរី​នោះ​ទៀតសោត​បាន​ប្រើប្រាស់​ប្រមោយ​របស់ខ្លួន​ប្រយុទ្ធ​ជាមួយ​ សត្វ​សាហាវ មាន​ខ្លា​ជាដើម។ នៅ​ទីលាន​នេះ​មាន​សត្វ​តោ​ឈរ​ចាំ​យាម​សងខាង​នៅ​ជណ្ដើរ​ឡើងទៅ​ខាងលើនិងមាន​ សត្វ​នា​គជា​បង្កាន់ដៃ។នៅ​ពី​ខាងជើង​ផុត​នៃ​រានហាល ខាងក្រោយ​ជញ្ជាំង​ខាងក្រៅមាន​រូបចម្លាក់​សត្វ​សេះ​ក្បាល៥មាន​លក្ខណៈល្អរស់ រវើក។ សេះ​នេះ​ជា​សេះ​របស់​ព្រះរាជា​តាម​ការសន្និដ្ឋាន​ដោយយោង​ទៅតាម ឆ័ត្ររួត​ដែល​នៅ​ពី​ខាងលើ​សេះ​នោះ។ តែ​នៅមាន​អ្នកខ្លះ​សន្និដ្ឋានថា​ជា​តំណាង ឱ្យ​ព្រះ​ពោធិសត្វ​លោ​កេ​ស្វរ ដែល​បាន​ប្រែ​ក្រឡា​ជា​សត្វ​សេះ​បា​ឡា​ហ៕

Loading…


ចំណាត់ក្រុម៖
មតិយោបល់