តើអ្នកស្គាល់ត្មាតភ្លើងទេ?


ចុះផ្សាយ៖ ថ្ងៃទី ២១ មិថុនា ឆ្នាំ២០១២ ម៉ោង ០៩:៤៣នាទី

ឈ្មោះភាសាខ្មែរ៖ ត្មាតភ្លើង

ឈ្មោះអង់គ្លេស៖ Red-Headed Vulture

ឈ្មោះវិទ្យាសាស្ត្រ៖ Aegypius calvus

ត្មាតភ្លើងគឺជាប្រភេទស្លាបមួយប្រភេទដែលស៊ីសាច់ឆៅជាចំណី ។ ចំនួនដ៏គួរឲ្យកត់សម្គាល់នៅទូទាំងពិភពលោកនៃសត្វត្មាតដែលរងគ្រោះបំផុតទាំងបី ប្រភេទគឺ

  • ត្មាតភ្លើង Red-headed Vulture (Aegypius calvus)
  • សត្វត្មាតប្រផេះ White-rumped Vulture (Gyps bengalensis)
  • ត្មាតត្នោត Slender-billed Vulture (Gyps tenuirostris)

ប្រភេទត្មាតទាំងនេះបានទទួលរងនូវការធ្លាក់ចុះគួរឲ្យបារម្ភក្នុងកម្រិត 95-99% នៅលើអនុ ទ្វីបឥណ្ឌៀដោយសារតែពុលថ្នាំ ដាយខ្លូហ្វ៊ីណែក Diclofenac ដែលគេប្រើលើសត្វគោក្របី ក្នុងរោគសន្លាក់ហើយមានផ្ទុកលើសាកសពសត្វ។ប៉ុន្តែថ្នាំនេះមិនត្រូវបានគេប្រើនៅអាស៊ីអាគ្នេយ៍ទេប៉ុន្តែចំនួន របស់វាក៏បានថយចុះនៅទីនោះដែរ ប្រហែលដោយសារតែខ្វះចំណី ដែលបង្កដោយការថមថយចំនួនសត្វមាន ក្រញាំ(គោ,ក្របី,សេះ,រមាំង។ល។) ។

ត្មាតភ្លើងមានទំហំមិនខុសពីក្ងានប៉ុន្មានទេប្រភេទសត្វនេះបច្ចុប្បន្នអាចទៅមើលបាននៅខែត្រស្ទឹងត្រែង ក្នុងស្រុកសៀមប៉ាង និងនៅខែត្រព្រះវិហារ ក្នុងស្រុកឆែប ឋិតក្នុងសហគមន៍ព្រៃការពារ ដងផ្លិត ដែលមានចម្ងាយប្រមាណ ១០០គ.ម ពីត្បែងមានជ័យ ខែត្រព្រះវិហារ ។

Loading…


ចំណាត់ក្រុម៖
មតិយោបល់