អត្ថបទល្ខោនជាអត្ថបទអក្សរសិល្ប៍មួយប្រភេទ


ចុះផ្សាយ៖ ថ្ងៃទី ១៥ កក្កដា ឆ្នាំ២០១២ ម៉ោង ១៨:០១នាទី

អត្ថបទល្ខោន គឺជាអត្ថបទអក្សរសិល្ប៍មួយប្រភេទដែលអ្នកនិពន្ធចងក្រងឡើងមានឆាក ឈុតសម្រាប់យកទៅសម្តែងជាសិល្បៈល្ខោន។អត្ថបទរឿងល្ខោនស្រដៀងគ្នានឹងប្រភេទ អត្ថបទរឿងផ្សេងៗទៀតដែរចំពោះធាតុសំខាន់ៗដូចជា ចំណោទបញ្ហា តួអង្គ កាល អាកាសនិងមូលន័យ។ទម្រង់សំណេររបស់អត្ថបទល្ខោនខុសពីទម្រង់សំណេររបស់អត្ថ បទរឿង។អត្ថបទល្ខោនចែកជាឈុតនិងឆាក។ នៅខាងដើមអត្ថបទល្ខោននីមួយៗមាន បញ្ជីរាយនាមតួអង្គនិងឋានៈ ឫកំណើតរបស់តួអង្គ។ អត្ថបទល្ខោនអាចសរសេរជាពាក្យកាព្យ ឫពាក្យរាយនិងជាពំនោល ឫទសន្ទនារវាងតួអង្គ និងតួអង្គ។

Loading…


ចំណាត់ក្រុម៖
មតិយោបល់