របាំព្រះរាជទ្រព្យ


ចុះផ្សាយ៖ ថ្ងៃទី ២២ កក្កដា ឆ្នាំ២០១២ ម៉ោង ០៧:៣៧នាទី

របាំព្រះរាជទ្រព្យ ជារបាំក្បាច់បុរាណខ្មែរ និងទម្រង់សិល្បៈសក្ការៈ មួយមានវ័យចំណាស់ ដ៏យូរលង់ណាស់មកហើយនៅក្នុងចំណោមទម្រង់សិល្បៈសក្ការៈ ហើយក៏ជាទម្រង់ សិល្បៈដែលមានតម្លៃពិតខាងស្មារតីនិងខាងបច្ចេកទេសកម្រិតខ្ពស់ក្នុងចំណោមទម្រង់ សិល្បៈទស្សនីយភាពនៅកម្ពុជា។ កាលដើមឡើយ នាសម័យមហានគរ នាដការ នាដការិនី ប្រចាំប្រាសាទមានតួនាទីសម្រាប់រាំឧទ្ទិសដល់អាទិទេព ឫរាំថ្វាយទេវៈរាជា គឺជានិរសាសន្តិ ភាពពីស្ថានមនុស្សលោក ទៅស្ថានទេព្តា និងជាសិល្បការិនីសន្តិភាព ឫជាសន្តិភាវការិនីខាង ផ្លូវដួងចិត្តគំនិតដែលធ្លាប់បានរាំផ្សព្វផ្សាយសីលធម៌ និងគុណធម៌ ដើម្បីសេចក្តីសុខសន្តិភាព ខ្មែររាប់ពាន់ឆ្នាំមកហើយ។

Loading…


ចំណាត់ក្រុម៖
មតិយោបល់