និយាយសង្ខេបពីរបាំសុវណ្ណមច្ឆា


ចុះផ្សាយ៖ ថ្ងៃទី ៣០ វិច្ឆិកា ឆ្នាំ២០១៣ ម៉ោង ០៨:០០នាទី

      របាំសុវណ្ណមច្ឆា គឺជារបាំមួយដែលនិយាយរៀបរាប់អំពីឈុតឆាកមួយដែលទ័ពស្វាបានជញ្ជូនថ្មភ្នំ ដើម្បីសង់ស្ពានកាត់សមុទ្រទៅកាន់ក្រុងលង្កាក្រោមការបញ្ជារបស់ព្រះរាម​។ នៅពេលរាត្រីយប់ស្ងាត់ ថ្មនោះចេះតែរបេះបាត់អស់មួយចំនួនធំ ព្រះរាមនឹកពិភាល់ក៏បង្គាប់ឱ្យពិភេកធ្វើការទស្សន៍​ទាយមើល រួចក៏ឃើញថានៅក្នុងសមុទ្រនោះមានស្តេចត្រីមួយអង្គព្រះនាមហៅថា នាងសុវណ្ណមច្ឆា ​ដែលបានបញ្ជាឱ្យពលសេនារបស់ខ្លួនជញ្ជូនថ្មទាំងនោះទៅបោះចោល។​ ឯព្រះរាមក៏យល់ការណ៍ហើយបានចេញ​បញ្ជាឱ្យហនុមានជាអ្នកទៅដោះស្រាយបញ្ហានោះ។

រូបភាពដកស្រង់ពីimg1.etsystatic.com

ដកស្រង់ពីសៀវភៅ វប្បធម៌ខ្មែរ របស់សាកលវិទ្យាល័យ បញ្ញាជាតិ

Loading…


ចំណាត់ក្រុម៖
មតិយោបល់