វង់ភ្លេងមហោរី


ចុះផ្សាយ៖ ថ្ងៃទី ០១ ធ្នូ ឆ្នាំ២០១៣ ម៉ោង ១០:៥១នាទី

ពាក្យ “មហោរី” សម្គាល់ភ្លេងផង និងសម្គាល់សភាពនៃវង់ភ្លេងផង។ ភ្លេងនេះ​មានលក្ខណៈប្រជាប្រិយស្រាលជាងភ្លេងពិណពាទ្យកាលដើមឡើយវង់ភ្លេងនេះជាកម្មសិទ្ធ​របស់រាជវាំងពោលគឺសម្រាប់ស្តេច នាហ្មឺន មន្ត្រី និងអ្នកមានឋានៈខ្ពង់ខ្ពស់ប៉ុនណ្ណោះ។​ ក្រោយមក​ភ្លេង​នេះក៏បានក្លាយទៅជាភ្លេងសាមញ្ញសម្រាប់ប្រជាជនទូទៅប្រើទូទាំងប្រទេស​ជាទូទៅគេលេងភ្លេងនេះសម្រាប់​កំដរល្ខោនមហោរី។
ឧបករណ៍សម្រាប់ភ្លេងនេះមានច្រើន​ដូចជា៖

 1. រនាតឯក
 2. រនាតធុង
 3. គងវង់តូច
 4. គងវង់ធំ
 5. ទ្រខ្សែ៣
 6. ទ្រអ៊ូខ្សែ២
 7. ទ្រឆេ ឬទ្រឯកខ្សែ២
 8. ខ្លុយរន្ធ៨
 9. ស្គរម្យ៉ាងដូចស្គរអារក្ស
 10. ចាប៉ីដងវែងខ្សែ៤
 11. តាខេឯកខ្សែ៣
 12. តាខេធុង
 13. ថូន
 14. ក្រាប់
 15. ឈិង
 16. ស្គររមនា

ដកស្រង់ពីសៀវភៅ វប្បធម៌ខ្មែរ របស់សាកលវិទ្យាល័យ បញ្ញាជាតិ

Loading…


ចំណាត់ក្រុម៖
មតិយោបល់