គម្ពីរព្រះត្រៃបិដក(សង្ខេប)
ចុះផ្សាយ៖ ថ្ងៃទី ២១ ធ្នូ ឆ្នាំ២០១៣ ម៉ោង ១១:១៩នាទី
ទាំងទស្សនៈទាំងទ្រឹស្តីរបស់ព្រះពុទ្ធអង្គស្ថិតនៅក្នុងគម្ពីរព្រះត្រៃបិដក(Tripitaka) ស្ទើរតែទាំងអស់។ តើព្រះត្រៃបិដកជាអ្វី? ព្រះត្រៃបិដក (តាមទស្សនៈព្រះពុទ្ធសាសនា) ជាឃ្លាំងផ្ទុកពុទ្ធវចនៈ គឺរចនៈនៃអង្គសម្មាសសម្ពុទ្ធដែលទ្រង់ទេសនាអប់រំទូន្មានក្នុងរវាង ៤៥ វស្សាចាប់តាំងពីទ្រង់បានត្រាស់ដឹងព្រះសម្មាសម្ពោធិញ្ញាណរហូតដល់ទ្រង់ចូល បរិនិញ្វន។
វចនៈដែលទ្រង់សម្តែងនេះហៅថា ធម្មវិន័យ។ ធម្មវិន័យមាន៣ផ្នែកគឺសុត្តន្ត វិន័យ និងអភិធម្ម។ ទាំងបីផ្នែកនេះព្រះថេរទាំងឡាយបានសង្គាយនា (ផ្ទៀងផ្ទាត់) ចងក្រងហើយដាក់ទុកជាក្រុមៗដែលហៅថាតិបិដក ឬព្រះត្រៃបិដក (កញ្ជើបី) នេះឯង។ពាក្យថាបីដកនេះបើប្រែថាទូបណ្ណាល័យក៏សឹងតែបានដែរ។ គម្ពីរព្រះត្រៃបិដកមាន ៣ផ្នែកគឺវិន័យបីដក (១៣ភាគ) សុត្តន្តបីដក (៦៤ភាគ) និងអភិធម្មបិដក (៣៣ភាគ)។
ដកស្រង់ពីសៀវភៅ វប្បធម៌ខ្មែររបស់សាកលវិទ្យាល័យ បញ្ញាជាតិ
Loading…