អភិធម្មបីដកគឺជាអ្វី?


ចុះផ្សាយ៖ ថ្ងៃទី ០៨ សីហា ឆ្នាំ២០១៤ ម៉ោង ១០:១៥នាទី

អភិធម្មបីដកហៅខ្លីថាព្រះអភិធម្មគឺជាគម្ពីរសម្តែងធម៌ទេសនារបស់ព្រះពុទ្ធដែលជាធម៌ល្អក្រែលែងមានខ្លឹម សារជ្រាលជ្រៅពិបាកយល់ពីបាកចាប់សេចក្តីបំផុតហោថាបរមត្ថវិជ្ជាគឺវិជ្ជានិយាយពីចិត្តចេតសិក (ភាវៈកើតស្លាប់ជាមួយចិត្ត) ពីនាមរួបការកើតស្លាប់​សំសារៈនិព្វាន ជាដើម។

អភិធម្មចែកជាផ្នែកៗដែលមានអត្ថបទសំខាន់ៗចំនួន ៧ ដូចខាងក្រោម៖

  1. ធម្មសង្ហណី (ប្រភេទវិភាពនៃធម៌)
  2. វិភង្គ​​​ (ការចែកធម៌)
  3. កថាវត្ថុុ (ធម៌មានសេចក្តីផ្ទុយគ្នា)
  4. បុគ្គលបញ្ញត្តិ (ការពណ៌នាពិបុគ្គល)
  5. ធាតុកថា (អត្ថាធិប្បាយវែកញែកធាតុ)
  6. យមក (ធម៌ជាគួៗគ្នា)
  7. បដ្ឋាន (ធម៌ជាបច្ច័យទាក់ទងគ្នា)

មែនធាងនីមួយៗនៃត្រៃបីដកខាងលើនេះចែកចេញជាគម្ពីរតូចៗច្រើនតទៅទៀតរួមទាំងអស់មានចំនួន ១១០ក្បាល ​(ចំនួនសៀវភៅដែលប្រទេសខ្មែរបានបោះពុម្ភរួចហើយ)។

ឯកសារយោង ដកស្រង់ពីសៀវភៅ អរិយធម៌ខ្មែរ

Loading…


ចំណាត់ក្រុម៖
មតិយោបល់