ភ្នំបាយ៉ង់កោរ (ខេត្តតាកែវ)


ចុះផ្សាយ៖ ថ្ងៃទី ២៧ កុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៣:៥២នាទី

ពាក្យ (បយ៍ង្គ ឬបល្ល័ង្ក) ខ្ញុំបានពន្យល់ក្នុងភាគ១រួចខ្លះហើយ ដែលខ្ញុំលើកយកមកសរសេរនេះ ដើម្បីបញ្ចូលទៅក្នុងរឿងភ្នំ ដែលទាក់ទងនឹងកេរតំណែលម៉ែ ចង់ដឹងរឿងម៉ែ រួចជួយម៉ែ ទាល់តែ​បូកភ្នំ ឬផ្គុំភ្នំ ។ រឿងរ៉ាវទាក់ទងនឹងភ្នំនេះ ស្តេចជ័យវរ្មន័ទី៧គាត់បានឆ្លាក់រូបរឿងទុកនៅក្នុងបា្រសាទតាព្រហ្ម ដែលបា្រសាទនោះគាត់ធ្វើឧទ្ទិសឲ្យព្រះមាតា ។​​​   គាត់បានឆ្លាក សាច់រឿងរបស់​ស្រ្តីម្នាក់ឈរលើផ្កាឈូក    កំពុងតែដុះឡើងទ្រស្រ្តីនោះ   យកទៅដាក់លើបល្ល័ង្កទទេខាងលើវិញ   ដែលបល្ល័ង្កនេះ គាត់ធ្លាប់អង្គុយពីអតីត ដោយបាបអកុសល ធ្វើឲ្យគាត់ធ្លាក់ចុះទៅក្រោម ។

ហើយនៅក្នុងរូប​នេះដដែល គាត់ឆ្លាក់សកម្មភាពសត្រូវ មកពីគ្រប់ទិសទី ដែលក្នុងដៃមានកាន់ដាវ លំពែង បុកចាក់ទៅលើគាត់ ព្រោះ ពួកគេមិនចង់ឲ្យស្រ្តីនេះ មកអង្គុយលើប​ល្ល័ង្ករបស់ខ្លួន​វិញឡើយ ។ ធម្មតា (ពៀររមែងរំងាប់ដោយការមិនចងពៀរ) ហើយពៀរនេះ បើអ្នកមិនស្រាយទេ ទោះបីជារលាយអស់ទៅនៃផែនដី ក៏ពៀរវេរារបស់ពួកអ្នកមិនរំងាប់ដែរ  (នេះជាពាក្យប្រៀ​នប្រដៅ​របស់ព្រះសម្មាសម្ពុទ្ធ សំដែងប្រោសយក្ខិនី និងនាងកុលធីតា) អត្ថន័យរូបចម្លាក់រឿងខាងលើនេះ ទាក់ទងនឹងរឿងភ្នំបាយ៉ង់កោរ  ។

ហើយនៅលើភ្នំនេះមានប្រាសាទ បាយ៉ង់កោរ ដុបវិញ្ញាណ ព្រះបាទដៃខ្លី   (ជាកូន)   ព្រះនាងសក់ក្រអូប ព្រះគោ   ព្រះកែវ ហើយមានឈ្មោះភ្នំ បាយ៉ង់កោរ សក់ក្រអូប ដុកស្វាគយ ព្រះបក សំពៅលូន  វិហារចិន  ភ្នំតូច  និងមានទំនប់បុរាណមួយហៅថា     ទំនប់   អូរបន្ទាយ ហើយឈ្មោះទាំងនេះខ្ញុំបានដកស្រង់ចេញពីទស្សនាវដ្តីមួយ (ខ្ញុំពុំបានបកស្រាយពន្យល់ឡើយ)៕

រូបភាពដកស្រង់ពី VisitingCambodia

Loading…


ចំណាត់ក្រុម៖
មតិយោបល់