របៀប​ចារ​អក្សរ​លើ​ស្លឹករឹត


ចុះផ្សាយ៖ ថ្ងៃទី ០៥ មីនា ឆ្នាំ២០១៥ ម៉ោង ២១:៥៦នាទី

នេះ​គ្រាន់​តែ​ជា​ការ​ដក​ស្រង់​តិច​តួច​របស់​ខ្ញុំ​​តាម​សៀវ​ភៅ​តែ​ប៉ុណ្ណោះ ដែល​និយាយ​ទាក់​ទង​នឹង របៀប​ចារ​អក្សរ​លើ​ស្លឹក​រឹតតើយើងអាចចារអក្សរបានដោយរបៀបណា? តោះសូមអាចខាងក្រោម៖

គេ​ត្រូវ​យក​ស្លឹក​រឹត​មួយ​សន្លឹក​ម្ដង ទៅ​ដាក់​លើ​ឈើ​ទ្រនាប់ រួច​បញ្ចូល​ទៅ​ក្នុង​ស្នាប់​ដៃ។ គេ​យក​ស្លឹក​រឹត​ដែល​ភ្ជាប់​នឹង​ស្នាប់​ដៃទៅ​ដាក់​លើ​បាត​ដៃ​ខាង​ឆ្វេងដែល​គងលើ​ជង្គង់​បញ្ឈរ រួច​កាន់​ដែក​ចារ​នៅ​ដៃ​ខាង​ស្ដាំដាក់​សង្កត់​លើ​ដៃ​ខាង​ឆ្វេងទើប​ចាប់​ផ្ដើម​ចារ។​ បន្ទាប់​មក​ទៀត​យើង​នឹង​និយាយ​ពី​សារៈ​សំខាន់​នៃ​គម្ពីរស្លឹក​រឹត​ស្ថិត​នៅ​លើ​ ៖

១.​ ខ្លឹមសារ ៖​

ពី​ព្រោះ​ក្នុង​គម្ពីរ​នេះ បុព្វបុរស​យើង​បាន​ចម្លង ឬ​កត់​ត្រា​ទុក​ក្បួន​ច្បាប់​ទាំង​ឡាយ ដែល​លោក​បាន​ឃើញ ដើម្បី​បន្សល់​ទុកឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ។

២. របៀប​ធ្វើ​គម្ពី

ព្រោះ​បើ​គ្មាន​គម្ពី​នេះ​ទេ គំនិត​របស់​បុព្វបុរស​យើង ពុំ​អាច​រក្សា​ទុក​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​បាន​ឡើយ។ ម្យ៉ាង​ទៀត បើ​មិន​យល់​ពី​របៀប​ធ្វើ​នេះ​ទេ គម្ពីរ​ស្លឹក​រឹត​នេះ ក៏​ពុំ​អាច​ល្អ​ប្រសើរ​ដែរ។ ជា​ពិសេស របៀប​ធ្វើ​គម្ពីរ​នេះ ឆ្លុះ​ឲ្យ​ឃើញ​ពី​ទេពកោសល្យ​ដ៏ខ្ពង់​ខ្ពស់​របស់​បុព្វ​បុរស​យើង​ ក្នុង​ការ​បង្កើត​ថ្មី នូវ​អ្វី​ដែល​ពួក​គាត់​រក​​ឃើញ។

ដក​ស្រង់​ចេញ​ពី ៖ វិញ្ញាសា វប្បធម៌ទូទៅ ថ្នាក់​ទី៩ (សិស្សពូកែ​ទូទាំង​រាជធានី ឆ្នាំ ២០០៤)

Loading…


ចំណាត់ក្រុម៖
មតិយោបល់