រាសីរបស់ឆ្នាំរកានៅឆ្នាំថ្មីឆ្នាំ២០១៧


ចុះផ្សាយ៖ ថ្ងៃទី ២៣ មករា ឆ្នាំ២០១៧ ម៉ោង ០៩:១៩នាទី

ឆ្នាំ២០១៧ ជាឆ្នាំរកា បើយោងទៅតាមចក្ររាសីរបស់ចិន។ ឆ្នាំរកា ចាប់ផ្ដើមពីថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០១៨។ឆ្នាំរកា គឺជាឆ្នាំលំដាប់ទី១០ នៃឆ្នាំទាំង១២។ អ្នកដែលកើតចំឆ្នាំរកា មាន 1921, 1933, 1945, 1957, 1969, 1981, 1993, 2005, 2017, 2029…ឆ្នាំរកា និយាយសង្ខេបគឺភាគច្រើន ស្មោះត្រង់ និងទៀងទាត់ពេលវេលា។ បើតាមចាស់ៗបុរាណបានប្រាប់ថា មាន់រងាវគឺជាសញ្ញាសំខាន់មួយ ដែលដាស់មនុស្សអោយភ្ញាក់ពីដំណេក និងចាប់ផ្ដើមធ្វើការងារ។ ក្នុងវប្បធម៏ចិន និមិត្តរូបនៃឆ្នាំរកា គឺការបណ្ដេញខ្មោចព្រាយបិសាច។

 1. សញ្ញាដែលបញ្ជាក់ពីសំណាងល្អរបស់អ្នកកើតឆ្នាំរកា៖
  លេខសំណាង៖ 5, 7, 8
  ពណ៏សំណាង៖ មាស, ត្នោត, លឿង, លឿងទុំ
  ផ្កាសំណាង៖ gladiola, impatiens, cockscomb
  ទិសសំណាង៖ ទិសខាងលិច, ទិសនិរតី, ទិសឥ្ឍសាន
 2. សញ្ញាដែលបញ្ជាក់ពីសំណាងមិនល្អរបស់អ្នកកើតឆ្នាំរកា៖
  លេខសំណាងមិនល្អ៖ 1, 3, 9
  ពណ៌សំណាងមិនល្អ៖ ស, បៃតង
  ទិសសំណាងមិនល្អ៖ ខាងជើង, ខាងកើត
Impatiens
Gladiola
Cockscomb

Loading…


ចំណាត់ក្រុម៖
មតិយោបល់