គុណសម្បត្តិបន្លែផ្លែឈើទាំង ៦មុខដែលអ្នកមិនដែលគិតដល់


ចុះផ្សាយ៖ ថ្ងៃទី ២៩ មករា ឆ្នាំ២០១៧ ម៉ោង ១៣:២៣នាទី

បន្លែផ្លែឈើជារបស់ដែលមិនអាចខ្វះបាននៅក្នុងជិវិភាពប្រចាំថ្ងៃរបស់មនុស្សយើង។ គ្រប់បន្លែ និងផ្លែឈើទាំងអស់គឺមានគុណសម្បត្តិផ្សេងៗគ្នាតែប្រហែលមនុស្សមួយចំនួនពុំបានចាប់អារម្មណ៍ទៅលើរឿងទាំងនេះឡើយ។ ត្បិតតែបន្លែ ឬផ្លែឈើមានគុនសម្បត្តិល្អសម្រាប់សុខភាពតែអ្នកក៏ត្រូវតែមើល និងជ្រើសរើសបន្លែ និងផ្លែឈើយកមកទទួលទានដែរជៀសវាងការបរិភោគបន្លែ និងផ្លែឈើដែលមានសារធាតុគីមី។ ខាងក្រោមនេះយើងនឹងប្រាប់អ្នកពីគុណសម្បត្តិនេះបន្លែ និងផ្លែឈើចំនួន៦មុខដែលមានដូចខាងក្រោម៖

ការ៉ុត៖ ជាបន្លែដែលមានរស់ជាតិផ្អែមហើយមានផ្ទុកវីតាមីន A ដែលវាអាចជួយការពារស្បែក សួត និងប្រហោងមាត់ពីជម្ងឺមហារីក មិនតែប៉ុននោះវាក៏អាចប្រឆាំងពពួកអុកស៊ីតកម្មដែរ។

ស្ពែក្តោប៖ ជាបន្លែមួយប្រភេទដែលអាចជួយការពារការកើតជម្ងឺមហារីកបានបើសិនជាអ្នកញុំាវាបានទៀងទាត់ ហើយវាក៏ជាប្រភេទបន្លែដែលមានកូឡេស្តេរ៉ូលទាប និងមានជាតិសរសៃខ្ពស់ដែរ។

សាឡាត៖ សាឡាតជាប្រភេទបន្លែជួយការពារការខូចនៃប្រព័ន្ធប្រសាទ របស់មនុស្សចាស់ ហើយវាមានវីតាមីន C និងហ្វូឡាត។ វានៅមាន វិតាមីន A និងបេតាការ៉ូតែនទៀតដែលជាជំនួយដល់ភ្នែក និងស្បែកផងដែរ។

ក្រូចថ្លុង៖ ជាផ្លែឈើដែលអាចជួយអ្នកប្រឆាំងការកើតជម្ងឺមហារីក និងការពារសុខភាពបេះដូងរួមទាំងការពារស្បែកពីភាពជ្រួញ។ សូមញុំាក្រូចថ្លុងបើសិនជាអ្នកចង់ទទួលបានការសម្រក់ទម្ងន់យ៉ាងដែលមានប្រសិទ្ធភាព។ វាក៏មានវីតាមីន C និងវីតាមីន B ដែរ។

ស្ពៃបូកគោ៖ ជាបន្លែដែលប្រឆាំងអុកស៊ីតកម្ម និងការពារការកើតជម្ងឺមហារីកសុដន់ មហារីកពោះវៀនធំ មហារីកប្រូស្តាត និងកាត់បន្ថយខ្លាញ់ក្នុងឈាមរបស់យើង។ ស្ពៃបូកគោក៏មានវីតាមីន A វីតាមីន K និងវីតាមីន C ដែរ។

ផ្លែក្រូចទ្រើង ឬផាសិន៖ វាផ្លែឈើដែលជំនួយដល់ភ្នែក ស្បែក ប្រឆាំងការរលាក ជួយដល់ការរត់របស់ឈាម​ជួយឲ្យគេងលក់ស្រួល និងកាត់បន្ថយជម្ងឺហឺត។ វាមានវីតាមីន និងសារជាតិរ៉ែច្រើនមុនផងដែរ។

Loading…


ចំណាត់ក្រុម៖
មតិយោបល់