មនុស្ស​ម្នាក់ ដែល​អ្នក​គួរ​តែ​នៅ​ឲ្យ​ឆ្ងាយ​ពី​គេ​ឲ្យ​មែនទែន!!!


ចុះផ្សាយ៖ ថ្ងៃទី ៣១ មករា ឆ្នាំ២០១៧ ម៉ោង ១៣:១៦នាទី

គ្រាន់​តែ​ឃើញ​ចំណង​ជើង​នេះ​ភ្លាម អ្នក​ប្រាកដ​ជា​ចង់​ស្គាល់​មនុស្ស​ម្នាក់​នោះ​ហើយ។ តើ​គេ​ជា​នរណា​ទៅ? គេ​ជា​មនុស្ស​អាក្រក់​ដល់​ម្លឹង​? ហេតុ​អ្វី​យើង​គួរ​តែ​នៅ​ឲ្យ​ឆ្ងាយ​ពី​គេ?

ម្នាក់​នោះ​អាក្រក់​ណាស់។ វា​មាន​កំណើត​អាក្រក់​តាំង​ពី​ពេល​ចាប់​កំណើត​ពី​ផ្ទៃ​ម្ដាយ​មក​ម្ល៉េះ។ វា​ចេះ​កុហក​អ្នក​ដទៃ ពេល​ខ្លះ​កុហក​ទាំង​ខ្លួន​ឯង​ទៀត​ផង។ គេ​ជា​មនុស្ស​ឆ្អិន​ក្បាល​ស៊ី​ក្បាល ឆ្អិន​កន្ទុយ ស៊ី​កន្ទុយ។ មាន​ពេល​ខ្លះ គេវា​ខ្ជិល​ច្រអូស​ដូច​ជា ជ្រូក​ធាត់​មួយ​យ៉ាង​អញ្ចឹង!!!

ដូច្នេះ​ហើយ គួរ​នៅ​ឲ្យ​ឆ្ងាយ​ពី​គេ ប្រយ័ត្ន​ឆ្លង​អ្វីៗ​អាក្រក់​ទាំង​នោះ។

គេ​ម្នាក់​នោះ គឺ​គ្មាន​អ្វី​ក្រៅ​ពី​ធាតុ​អាក្រក់​ដែល​នៅ​ក្នុង​ខ្លួន​របស់​អ្នក​ទេ។ ប្រើ​កាល​ណា​អ្នក​ឲ្យ​ធាតុ​អាក្រក់​ទាំង​នោះ វាយ​លុប​លើ​រាង​កាយ​របស់​អ្នក នោះ​អ្វីៗ​ដែល​ជា​ក្ដី​សុបិន​របស់​អ្នក នឹង​រលាយ​ទាំង​អស់។ ចូរ​កុំ​ឲ្យ​ធាតុ​អាក្រក់ មក​លង​បន្លាច​យើង​អី!!!

Loading…


ពាក្យទាក់ទង៖

ចំណាត់ក្រុម៖
មតិយោបល់