បញ្ហារក្លៀក​ខ្មៅត្រូវបានដោះស្រាយដោយរូបមន្តធម្មជាតិ ៥មុខខាងក្រោមនេះ


ចុះផ្សាយ៖ ថ្ងៃទី ០២ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ១៤:៥៤នាទី

បញ្ហា​ក្លៀកខ្មៅ​ជាបញ្ហា​ស្បែក​ធ្ងន់ធ្ងរ​ដែលកើត​មាន​ចំពោះ​មនុស្ស​ស្រី ​៧នាក់​ក្នុង​ចំណោម ​១០នាក់។​ វាបាន​ធ្វើឱ្យ​មនុស្ស​ស្រីមិន​ហ៊ាន​ពាក់អាវ​វាល​ក្លៀក​ក្នុង​ឱកាស​ពិសេសៗ។ បញ្ហា​ក្លៀក​ខ្មៅជា​បញ្ហា​គួរឱ្យ​អៀន​ខ្មាស់​មួយ។ ការប្រើ​ក្រមួន ឡាម ទឹកអប់…បណ្តាល​ឱ្យក្លៀកខ្មៅ។

​បញ្ហា ​ក្លៀកខ្មៅ​នេះពិត​ជាពិបាក​នឹងបំបាត់ ​ហើយ​ការប្រើ​សារធាតុ​គីមីដើម្បី​កម្ចាត់​បញ្ហា​អាច​បណ្តាល​ឱ្យជួប​ប្រទះនឹងបញ្ហា​ដែលមិន​គួរឱ្យ​ចង់បាន។សំណាងល្អ មានឱសថធម្មជាតិ​ជាច្រើន​ដែល​អាច​ប្រើធ្វើ​ឱ្យក្លៀក​ខ្មៅប្រែជាស។ កុំបារម្ភ! ​សារធាតុ​ផ្សំទាំងនេះ​មាន​សុវត្ថិភាព ​សមត្ថភាព ​និង​ប្រសិទ្ធភាព​ខ្ពស់។ ​ហើយ​ពួកវា​ក៏មិន​បំផ្លាញ​ស្បែក​ដែល​ងាយនឹង​ប្រតិកម្ម​ផងដែរ។

ការប្រើប្រាស់ឱសថធម្មជាតិឱ្យ​បាន​ត្រឹមត្រូវ​អាច​ជួយ​កម្ចាត់​កោសិកា​ស្បែក​ងាប់ ​និងជួយ​ឱ្យក្លៀកស​យ៉ាង​មាន​ប្រសិទ្ធភាព។ ​តែទោះ​បីជា​យ៉ាងណា ​អ្នកនឹង​ត្រូវតែ​ប្រាកដថា ​ប្រើកញ្ចប់​ឱសថ​ទាំងនេះ​ឱ្យបាន​ទៀងទាត់។កញ្ចប់នៃសារធាតុធម្មជាតិមួយ​ចំនួន​មាន​ប្រសិទ្ធភាព​មិនគួរ​ឱ្យជឿ ​ក្នុងការ​ធ្វើឱ្យក្លៀក​ខ្មៅ​ប្រែជាស។ខាងក្រោមនេះនឹងបង្ហាញពីរូបមន្តធម្មជាតិ ៥យ៉ាង​ដែលនឹង​ជួយឱ្យ​អ្នកទទួល​បាន​លទ្ធផល​​ចង់បាន​ដូច​បំណង៖

១. ក្រូចឆ្មា និងទឹកដោះគោជូរ

  • លាយទឹកដោះគោជូរជាមួយនឹងទឹកក្រូចឆ្មា​ស្រស់​ច្របាច់រួច ១ស្លាបព្រាបាយ។
  • លាបលើក្លៀកខ្មៅ
  • ម៉ាស្សាថ្នមៗត្រង់តំបន់ស្បែកខ្មៅរយៈពេលពី ១៥-២០នាទី
  • លាងសម្អាតវាចេញនឹងទឹកក្តៅឧណ្ឌៗ រួចជូតឱ្យស្ងួត។

សារធាតុកម្ចាត់ជាតិពណ៌​ក្នុងទឹកក្រូចឆ្មា​ផ្សំជាមួយ​នឹងអាស៊ីត​ឡាក់ទិច​ក្នុងទឹក​ដោះគោជូរ ​នឹងជួយ​កម្ចាត់​កោសិកា​ស្បែក​ងាប់ ​និងធ្វើ​ឱ្យក្លៀកស​យ៉ាង​មាន​ប្រសិទ្ធភាព។

២. សំបកក្រូច និងទឹកផ្កាកុលាប

  • យកសំបកក្រូចដាក់ហាលឱ្យស្ងួត​ក្រោម​កម្តៅ​ថ្ងៃរយៈពេល ២-៣ម៉ោង
  • កិនសំបកក្រូចឱ្យម៉ត់
  • យកទឹកផ្កាកុលាប ២ស្លាបព្រាបាយ​លាយ​ជាមួយ​នឹងសំបក​ក្រូចម៉ត់
  • លាបវាលើក្លៀកខ្មៅ
  • ម៉ាស្សារយៈពេលពី ១០-១៥នាទី បន្ទាប់មក​លាង​សម្អាត​នឹង​ទឹកក្តៅឧណ្ឌៗ

ឱសថនេះមានសារៈសំខាន់ក្នុងការជួយកម្ចាត់​កោសិកា​ស្បែក​ងាប់​ចេញ​ពីក្លៀក និងជួយ​ឱ្យក្លៀកស។

៣. ម្សៅសូដា និងទឹក

  • យកម្សៅសូដា ៣ស្លាបព្រាបាយលាយ​ជាមួយ​នឹងទឹក ១ស្លាបព្រាបាយ
  • លាយវាចូលគ្នាឱ្យបាន​សព្វល្អ រួចលាប​លើក្លៀក
  • រង់ចាំរយៈពេល ១៥-២០នាទី មុនពេល​សម្អាតនឹង​ទឹកត្រជាក់។

ប្រើវាឱ្យបាន ២ដងក្នុង ១សប្តាហ៍ ដើម្បីទទួល​បាន​លទ្ធផល​គួរឱ្យ​កត់សម្គាល់។

៤. ត្រសក់ រមៀត និងក្រូចឆ្មា

  • ចម្រាញ់យកទឹកចេញពីត្រសក់ស្រស់
  • បន្ថែមរមៀតបន្តិច និងទឹកក្រូចឆ្មា ១ស្លាបព្រាបបាយចូល
  • លាបវាលើក្លៀក រួចអង្គុយរង់ចាំរយៈពេលប្រហែលជា ២០-២៥នាទី
  • លាងសម្អាតនឹងទឹកក្តៅ ហើយជូតឱ្យស្ងួត។

ឱសថនេះនឹងជួយឱ្យក្លៀកខ្មៅប្រែជាស ហើយក៏​ជួយការពារ​ក្លៀកពី​ការបាត់បង់ជាតិ​ពណ៌​ផងដែរ។

៥. ទឹកដោះគោ ទឹកដោះកក និងម្សៅក្រាម

  • លាយទឹកដោះគោ ២ស្លាបព្រាបាយជាមួយ​នឹង​ទឹកដោះកក និង​ម្សៅក្រាម ១ស្លាបព្រាបាយ
  • លាបវាលើក្លៀក រួចម៉ាស្សាថ្នមៗ។
  • លាងសម្អាតវាក្រោយរយៈពេលពី ១៥-២០នាទី។

វីតាមីន និងអាស៊ីតខ្លាញ់ នៅពេលលាយជាមួយ​នឹង​ទឹកដោះកក និង​ម្សៅក្រាម ​ទឹកដោះគោ​អាច​ជួយឱ្យក្លៀក​ខ្មៅប្រែ​ជាស​យ៉ាង​ឆាប់​រហ័ស។

ផ្ដល់សិទ្ធដោយ៖ មង្គលការ

Loading…


ចំណាត់ក្រុម៖
មតិយោបល់