អត្ថប្រយោជន៍ទាំង ៥របស់ប្រទាលកន្ទុយ​ក្រពើ​សម្រាប់​ផ្ទៃមុខ


ចុះផ្សាយ៖ ថ្ងៃទី ០២ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ១៩:៣៥នាទី

ប្រទាល​កន្ទុយ​ក្រពើ​ត្រូវបាន​គេ​ទទួលស្គាល់ថា ជា​ឱសថ​ធម្មជាតិ​ដ៏ល្អ​សម្រាប់សុខភាព និងសម្រស់។ ជា​ពិសេស អ្ន​កនឹងមាន​ការភ្ញាក់ផ្អើល​ប្រសិន​បើ​ដឹង​ពី​គុណសម្បត្តិ​មួយចំនួន​ទៀត​ របស់​វា៖

អត្ថប្រយោជន៍ និងគុណសម្បត្តិ

  • ប្រឆាំង​អុកស៊ីតកម្ម និងបាក់តេរី
  • អាច​ព្យាបាល​ការរលាក​យ៉ាង​ឆាប់រហ័ស
  • ជួយការពារ​ភាព​ជ្រីវជ្រួញ
  • កាត់បន្ថយមុន និងស្នាម​ជាំ
  • ផលិតជាតិសំណើម​ពីធម្មជាតិ

វិធីធ្វើឲ្យ​ស្បែក​ទន់រលាង ហើយ​ភ្លឺថ្លាដោយការប្រើ​ប្រទាលកន្ទុ​យក្រពើ៖

  • ដំបូង​នឹង​ត្រូវ​កាត់យកប្រទាល​កន្ទុយក្រពើមួយធាង តែមិន​ទាន់ចិត​សំបក​ចេញទេ។ បន្ទាប់​មិន​ត្រូវលុញ​វាទាំងសំបក​ឲ្យទន់។
  • ពុះ​ប្រទាល់កន្ទុយក្រពើនេះ ហើយ​យកស្លាបព្រា​ចូក​សាច់ចេញ។
  • យកសាច់របស់វាអនុវត្ត​នៅលើ​ផ្ទៃមុខ​របស់អ្នក​ដោយ​ប្រើ​ម្រាមដៃ ឬប្រើស្លឹក​ដែលមាន​ជាប់សាច់តិច​ក៏បាន។ ទុក​ឲ្យបាន ១៥ ទៅ ២០ នាទី បន្ទាប់ពី​ម៉ាស្សា​ផ្ទៃមុខហើយ។
  • បន្ទាប់មក​ត្រូវលាង​សម្អាត​ផ្ទៃមុខ​ចេញជាមួយនឹងទឹក តែ​ហាម​ប្រើសាប៊ូ​ ឬផលិតផលគីមីណាមួយ ព្រោះវា​អាចធ្វើឲ្យការអនុវត្តនេះ​គ្មាន​ប្រយោជន៍។
  • ចុងក្រោយ​ត្រូវ​ជូត​ផ្ទៃមុខរបស់អ្នក​ជាមួយនឹង​កន្សែងស្អាត។

ផ្ដល់សិទ្ធដោយ៖ មង្គលការ

Loading…


ចំណាត់ក្រុម៖
មតិយោបល់