អត្ថប្រយោជន៍ផ្លែឈើ​សម្រាប់​សុខភាព​ទារក


ចុះផ្សាយ៖ ថ្ងៃទី ០៣ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ១៣:៥៦នាទី

ក្មេងអាយុ ២-៣ឆ្នាំដំបូង ជាក្មេង​ពេញ​ស្រឡាញ់​បំផុត ហើយ​ពួកគេ​អាច​ទទួល​ទាន​បានអ្វីៗ​បាន​គ្រប់​យ៉ាង។ ដូច្នេះ​ឪពុក​ម្តាយ​ត្រូវឱ្យ​កូន​ទទួល​បាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់ ដើម្បី​លូត​លាស់ និង​ធំធាត់។ អ្វីដែល​សំខាន់​ត្រូវផ្តល់​តុល្យភាព​អាហារ​ឱ្យកូន ជាពិសេស​ប្រូតេអុីន និង​ជាតិ​សរសៃ។

ប្រូតេអុីន និង​ជាតិ​សរសៃ​មាន​នៅក្នុង​ផ្លែឈើ។ ផ្លែឈើ​ជាជម្រើស​ដ៏ល្អ​សម្រាប់​អាហារ​របស់​ក្មេង។ វាផ្តល់​ថាម​ពល​ភ្លាមៗ និង​បង្កើនភាព​ស៊ាំ ជួយ​ប្រឆាំង​នឹងជំងឺ។ប្រភេទផ្លែឈើដែល​ទារក​ទទួល​ទាន អាច​ជួយ​ឱ្យលូត​លាស់ ធំធាត់។ ដូច្នេះ ខាង​ក្រោមនេះ​នឹង​បង្ហាញ​ពីប្រភេទ​ផ្លែឈើ​មួយចំនួន​ដែល​អាច​ឱ្យក្មេង​ទទួល​ទាន​បាន៖

ល្ហុង

ល្ហុង ជាអាហារផ្តាច់ទឹកដោះក្មេង។ វាសម្បូរ​ទៅដោយ​វីតាមីន C និងប៊ែតា ការ៉ូតែន ដែល​ជាតម្រូវ​ការ​សារធាតុ​ចិញ្ចឹម​ប្រចាំ​ថ្ងៃរបស់​ក្មេង។ វត្តមាន​នៃជាតិ​សរសៃ​ក្នុងល្ហុង​ក៏អាច​ជួយ​សម្រួល​ដល់​ការ​បញ្ចេញ​ចោល​របស់ក្មេង​ផងដែរ។

ផ្លែប៉ោម

ផ្លែប៉ោមក៏ជាអាហារផ្តាច់ដោះ​របស់​ទារកដែរ។ វត្តមាន​នៃសារធាតុ​ប៉ិចទីន វីតាមីន និង​សារធាតុ​ខនិជ​ជាច្រើន​ក្នុង​ផ្លែប៉ោម អាច​ជួយឱ្យ​ក្មេង​លូត​លាស់ និង​ធំធាត់​បានល្អ។

ផ្លែប័រ

ផ្លែប័រក៏ជាអាហាររបស់ទារកដែរ។ វាជា​ប្រភព​នៃជាតិ​ខ្លាញ់​ធម្មតា ដែល​ជាតម្រូវ​ការរបស់​ខួរក្បាល និង​ការគិត ការស្គាល់ ឬការ​ដឹងរបស់​ទារក។

ផ្លែចេក

ចេក ជាប្រភពនៃថាមពល និង​សារធាតុ​កាបូហៃដ្រាត។ វត្តមាន​របស់​ជាតិ​សរសៃ​ក្នុង​ផ្លែចេក ជួយ​សម្រួល​ដល់​ការ​បញ្ចេញ​ចោល។ ដោយ​សារចេក​ទន់ ងាយ​ស្រួល​ទំពារ វាជា​អាហារ​ដ៏ល្អ​បំផុត​សម្រាប់​ទារក។

ផ្លែព្រូន

វត្តមាននៃជាតិសរសៃក្នុងផ្លែព្រូន អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​ការ​បញ្ចេញ​ចោល និង​ការទល់​លាមក។ ផ្លែព្រូន​អាច​លាយ​ជាមួយ​នឹងផ្លែ​ប៉ោម​កិនរួច ឬម្សៅ​ធញ្ញជាតិ។

ផ្ដល់សិទ្ធដោយ៖ មង្គលការ

Loading…


ចំណាត់ក្រុម៖
មតិយោបល់