វិធីធ្វើបង្គាញាត់មឹកចំហុយដែលមានរស់ជាតិឆ្ងាញ់ទាល់តែលិឍដៃ


ចុះផ្សាយ៖ ថ្ងៃទី ០៤ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ១១:៥៥នាទី

ថ្ងៃនេះ​មិត្តអ្នក​ទស្សនា​ប្រកដ​ជាប្លែក​អារម្មណ៍​បន្តិច​ហើយ ​ជាមួយ​នឹងការ​បង្ហាញ​ជូននូវ​មុខ​ពិសេសគឺ​”បង្គាញាត់​មឹក​ចំហុយ” ​មានឳរស​ជាតិ​ឈ្ងុញ​ឆ្ញាញ់ ​ទាំង​សម្រាប់​ជួបជុំ​គ្រួសារ ​និង​ដំណើរ​កំសាន្ត។ ​នៅចាំ​អីទៀត, ​សាក​ល្បង​អនុវត្ត​ទាំងអស់​គ្នាដូច​ខាងក្រោម៖

គ្រឿងផ្ស៖

  • មឹក ២៥០ក្រាម ធ្វើឲ្យ​ស្អាត
  • បង្គា ២០០ក្រាម យកក្បាលសំបកចេញ
  • ទឹកក្រូចឆ្មា ១ស្លាបព្រាបាយ
  • ទឹកត្រី ១ស្លាបព្រាបាយ
  • ស្ករស ១ស្លាបព្រាបាយ
  • ខ្ទឹមស ២កំពឹស ចិញ្ច្រាំ
  • ម្ទេស ដាក់តាមចំណូលចិត្ត

វិធីធ្វើ៖

  1. ​ដំបូង​យក​បង្គាញាត់​ចូល​ទៅ​ក្នុង​មឹក ​រួច​ហើយ​យក​កាំ​បិត​ឆូត​វា​ទាំង​សង​ខាង​ប្រហែល​ ២-៣កាំបិត ធ្វើដូចនេះរហូត​ទាល់​តែ​អស់។
  2. យក​ឆ្នាំង​ដាក់​ដាំ​ទឹក​ឲ្យ​ពុះ​ បន្ទាប់​មក​យក​មឹក​ដែល​ញាត់​បង្គារួច​មក​ដាក់​ចំហុយឲ្យ​ឆ្អិន។
  3. យកចានមួយ​មក​ផ្សំ​គ្រឿង​ធ្វើ​ទឹក​ត្រីមាន​​ ខ្ទឹមស, ស្ករស, ទឹកក្រូចឆ្មា និងម្ទេស កូរចូល​គ្នា​ឲ្យ​រលាយសព្វ​ រួច​យក​ទៅ​ស្រោចលើ​មឹក​ចំហុយ​​ជាការស្រេច៕

Loading…


ចំណាត់ក្រុម៖
មតិយោបល់