ប្រភេទអាហារ ៧មុខ​ដែល​ល្អ​សម្រាប់​ទារក​អាយុ​ក្រោម ១ខួប


ចុះផ្សាយ៖ ថ្ងៃទី ០៤ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ១៤:៣០នាទី

នៅពេលអ្នកឃើញភាព​លូតលាស់​របស់​កូនតូច​ពីមួយ​ថ្ងៃទៅ​មួយថ្ងៃ អ្នក​តែងតែ​មានការ​ប្រុង​ប្រយ័ត្ន​ច្រើន​ឡើង​ចំពោះ​អាហារ​ដែល​អ្នក​ជ្រើស​រើស​ឱ្យកូន​របស់អ្នក។ ទារក​ក្រោម​អាយុ ១ខួប​ពិតជា​សំខាន់​ណាស់ វាជា​ពេល​ដែល​ត្រូវ​ទទួល​ទាន​អាហារ​សុខភាព​ឱ្យបានល្អ។ នៅពេលកូនរបស់អ្នកកំពុងរៀនញ៉ាំអាហាររឹងៗ គេតែង​តែមាន​ភាព​សកម្មច្រើន។ អ្នកគួរ​ចងចាំថា ជីវិត​ពិតជា​សំខាន់ ដូច្នេះ​អ្នកត្រូវ​ដឹងឱ្យ​បានច្រើន​ទាក់ទង​នឹង​អាហារ​ផ្សេងៗ​ដែល​ល្អចំពោះ​កូនតូច​របស់អ្នក ​ជាពិសេស​នៅពេល​គេមាន​អាយុ​ក្រោម ១ខួប។

សារធាតុចិញ្ចឹមល្អៗបានផ្តល់ឱ្យ​កូន​របស់អ្នក ដើម្បី​លូតលាស់ និងមាន​សុខភាព​ល្អ។ វាក៏បាន​ផ្តល់នូវ​ថាមពល​ដល់​ក្មេង ជួយឱ្យ​គេអាច​រៀនចាប់​កាន់​របស់​បាន​យ៉ាងងាយ។ដូចនេះខាងក្រោមនេះនឹង​បង្ហាញពី​ប្រភេទ​អាហារ​សម្បូរ​សារធាតុ​ចិញ្ចឹម​ដែល​សំខាន់​ចំពោះ​ទារក៖

ផ្លែបឺរី

នេះជាអាហារដ៏សំខាន់មួយ ដែល​អ្នកគួរ​ឱ្យទារក​ទទួលទាន ព្រោះវា​មាន​ពណ៌​ស្អាត ហើយ​ក្មេងនឹង​ស្រឡាញ់​ចូលចិត្ត​រសជាតិ​របស់វា។ ហាន់ ឬបេះ​សាច់​ផ្លែបឺរី​តូចៗ ឬកិនវា​ឱ្យម៉ត់ រួចប៉ាត​លើ​នំប៉័ង។

ត្រីសាល់ម៉ុង

អាស៊ីតអូមេហ្គា-៣ពិតជាសំខាន់ចំពោះ​ការបង្កើត​ភាព​យល់​ដឹង​របស់​ទារក ដែល​អាចរក​បាន​នៅក្នុង​ត្រីសាល់ម៉ុង។ កិនសាច់ត្រី​ឱ្យម៉ត់ ហើយ​បញ្ចុក​ក្មេង​យ៉ាង​ហោច​ណាស់​ឱ្យបាន ១ម្តង​ក្នុង ១សប្តាហ៍។

ខ្ទឹមបារាំង និងខ្ទឹមស

អ្នកគួរឱ្យទារកបានទទួលទានខ្ទឹមបារាំង និងខ្ទឹមស។ វាជា​អាហារ​ជម្រើស​ដ៏ល្អ ដែល​អ្នកត្រូវ​បញ្ចុក​ទារក​មុនគេ​អាយុ ១ខួប។

ស្លឹកបន្លែបៃតង

សូមឱ្យកូនរបស់អ្នកបានភ្លក់រសជាតិស្ពៃខ្មៅ, ស្ពៃក្តោប និងស្ពៃស។ វាជា​អាហារ​ដ៏ប្រសើរ​បំផុត​សម្រាប់​ទារក ដែល​ចាប់​ផ្តើម​ចេះ​ទទួលទាន​អាហាររឹង។

គ្រាប់ធញ្ញជាតិ

វាជាអាហារសម្បូរទៅដោយជាតិសរសៃ។ សាកល្បងគ្រាប់​ធញ្ញជាតិ​ដូចជា ស្រូវអូក ស្រូវ​សម្រូប ឬគ្រាប់​ធញ្ញ​ជាតិ​ផ្សេងៗ​ទៀត ឱ្យកូន​អ្នក​ទទួលទាន។

ស៊ុត

គ្រាន់តែច្របល់ស៊ុតជាមួយនឹងបន្លែកិនរួច ហើយ​បញ្ចុក​កូនតូច​របស់អ្នក។

សណ្តែកដី

អ្នកត្រូវប្រុងប្រយ័ត្នចំពោះអាហារនេះ ព្រោះក្មេងមួយ​ចំនួន​អាច​អាឡាក់ហ្ស៊ី​នឹង​សណ្តែកដី។ ដូច្នេះ​ ចាប់ផ្តើម​ឱ្យកូន​តូច​ទទួលទាន​បឺរសណ្តែកដី​ប៉ាត​លើនំប៉័ង។

ផ្ដល់សិទ្ធដោយ៖ មង្គលការ

Loading…


ចំណាត់ក្រុម៖
មតិយោបល់