រូបមន្ត​ថ្នាំលាប​សក់តាមបែប​​ធម្មជាតិ


ចុះផ្សាយ៖ ថ្ងៃទី ០៤ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ១៦:១៨នាទី

មនុស្សស្រី​ជាច្រើន​តែងតែ​ចូលចិត្ត​លាប​ពណ៌​សក់​ពិសេសៗ។ ​ដើម្បី​កុំឱ្យ​មាន​ភាព​ភ័យខ្លាច​នឹងប៉ះពាល់​ដល់សុខ​ភាព​ដោយសារ​ការប្តូរ​ពណ៌​សក់ ​យើងសូម​ណែនាំ​ពីវិធី​ប្តូរពណ៌​សក់​តាម​បែប​ធម្មជាតិ។ ​វិធីប្តូរ​ពណ៌​សក់​តាម​បែប​ធម្មជាតិ ​ដោយ​ប្រើ​រុក្ខជាតិ​ហិរ ​ហើយក៏​ល្អចំពោះ​សុខភាព​អ្នក​ផងដែរ។

សំបក​បៃតង​របស់​ផ្លែវាល់ណាត់ សម្រាប់​សក់​ពណ៌ត្នោត
ដំបូង​ត្រូវចិត​សំបក​ផ្លែវាល់ណាត់ពី ១៥-២០ ផ្លែ។ រួចហាន់​សំបក​ជាដុំៗ ​ហើយ​កិន​ឱ្យម៉ដ្ឋ។ ​ចាក់​ទឹក​ក្តៅ​ចូល។ ​ប្រើ​ស្លាប​ព្រាបាយ​ច្របល់​វាបញ្ចូល​គ្នា។ ​វានឹង​ផ្តល់​ពណ៌​សក់ឱ្យ​អ្នក។ ​ប្រើ​ច្រាស​ដើម្បី​ដាក់​ពណ៌​សក់។ ​រង់ចាំ​រយៈពេល ​១៥-២០នាទី ​បន្ទាប់មក​លាង​សម្អាត​សក់​របស់​អ្នក​ចេញ។ ​ជាចុង​ក្រោយ ​​លាង​សម្អាត​សក់នឹង​ទឹកខ្មេះ។ ​វិធីនេះ​នឹងធ្វើ​ឱ្យជាប់​ពណ៌​សក់​បានល្អ។

សំបកខ្ទឹមបារាំង និងសំបក​ឈើអូក សម្រាប់​សក់​ពណ៌​ត្នោតស្រាល
អ្វីដែល​អ្នកត្រូវ​ធ្វើគឺ ត្រូវលាយ​សំបក​ខ្ទឹម​បារាំង​កន្លះពែង​ជាមួយ​នឹងបន្ទះ​សំបក​ឈើអូក។ ​ចាក់​ទឹកដាំពុះ​ពីលើ​ចំណុះ ​១លីត្រ។ ​ចម្អិនវា​ចូលគ្នា​រយៈពេល​ប្រហែល ​១ម៉ោង។ ​ទុកវា​ឱ្យត្រជាក់​ប្រហែល​ ១ម៉ោង។ ​យកវា​លាប​លើសក់ ​និងរង់ចាំ​រយៈពេល​ប្រហែល ​៤៥នាទី។ ​បន្ទាប់មក​លាង​សម្អាត​សក់នឹង​ទឹកខ្មេះ។

ផ្កាឆាម៉ូមៀល សម្រាប់សក់ទង់ដែង
ដាក់ផ្កាឆាម៉ូមៀល​គ្រៀម ១០០ក្រាម ទៅក្នុង​ទឹក​កន្លះលីត្រ។ ​ក្រោយ​ពេល​ចម្អិនរួច ​ច្របាច់​យកទឹក។​
រួចត្រាំ​សក់​របស់អ្នក​ក្នុង​ទឹកនេះ។ ​បន្ទាប់​មក​លាង​សម្អាត ​និង​សម្ងួត​សក់​របស់អ្នក។ ​កុំភ្លេច​លាង​សម្អាត​ជាមួយ​នឹងទឹកខ្មេះ។

ថៃថាវពណ៌ឈាមជ្រូក សម្រាប់​សក់​ក្រហម
យកមើមថៃថាវ​ធំល្មម។ ហាន់វា​ជាបន្ទះៗ រួចដាក់​ស្ងោរ។ ​ទុកវា​ឱ្យ​ត្រជាក់។ ​ឥលូវ​ច្របល់​វា​បញ្ចូលគ្នា។​ ហើយ​លាប​លើសក់​របស់អ្នក ​និងរង់ចាំ​រយៈពេល​ប្រហែលពី ​១៥-២០នាទី។ ​លាង​សម្អាត​សក់​ជាមួយ​នឹងទឹកខ្មេះ ​ហើយ​សម្ងួតវា។

ប្រសិនបើសក់​អ្នកភ្លឺ អ្នក​នឹង​ងាយ​ទទួល​បាន​សក់​ពណ៌​ពេញ​លេញ​ក្នុងពេល​ដាក់​ពណ៌​លើកទី ១។​ ម្យ៉ាង​វិញ​ទៀត ​ប្រសិនបើ​សក់​អ្នក​ខ្មៅ ​អ្នកត្រូវ​លាបវា​ឱ្យ​បាន ​៣-៤ដង។

ផ្ដល់សិទ្ធដោយ៖ មង្គលការ

Loading…


ចំណាត់ក្រុម៖
មតិយោបល់