វិធីកម្ចាត់​ស្នាម​អុចខ្មៅ​ ជាំ​ និង​អាចម៌រុយ​​ត្រឹម​រយៈពេល​ ៣០​នាទី


ចុះផ្សាយ៖ ថ្ងៃទី ០៤ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ១៦:៤៨នាទី

បញ្ហា​ស្នាម​អុចខ្មៅ​ និង​ស្នាមជាំ​កើតឡើង​ដោយសារ​កត្តា​ផ្សេងៗ​ជាច្រើន​ដូចជា​ ការមាន​ផ្ទៃពោះ​ ការត្រូវនឹង​កម្តៅថ្ងៃ​ខ្លាំង​ ភាពចាស់​ និង​តំណរពូជ​។​ ជួលកាល​ វា​កាន់តែ​ខ្មៅ​ និង​ធំ​ឡើង​ដោយ​ពេល​។​

ថ្មីៗ​នេះ​ គេ​បាន​រកឃើញ​សមាសធាតុផ្សំ​មួយ​ដ៏​មាន​ប្រសិទ្ធិភាព​ អាច​ជួយ​កម្ចាត់​បញ្ហា​ស្នាមជាំ​លើ​ស្បែក​បាន​យ៉ាង​ឆាប់រហ័ស​។​ វា​ជា​សមាសធាតុផ្សំ​ពី​ធម្មជាតិ​ មិន​ប៉ះពាល់​ដល់​សុខភាព​។​

ធាតុផ្សំ​៖​

  • ទឹកឃ្មុំ​ ១​ស្លាបព្រាបាយ​
  • ម្សៅអាវ័ន​ ឬ​ស្រូវអូក​ ២​ស្លាបព្រាបាយ​
  • ទឹកដោះគោ

ការណែនាំ​៖​

លាយ​សមាសធាតុផ្សំ​ទាំងអស់​ចូលគ្នា​ឱ្យបាន​សព្វល្អ​។​ លាង​សម្អាត​ផ្ទៃមុខ​ជាមុនសិន​ មុនពេល​លាប​។​ រង់ចាំ​រយៈពេល​ប្រហែល​ ៣០​នាទី​។​ បន្ទាប់មក​លាង​សម្អាត​វា​ចេញ​នឹង​ទឹកក្តៅ​អ៊ុនៗ​។​ បើ​បាន​ប្រើ​វា​នៅពេល​យប់​ កាន់តែ​ល្អ​។​

សារធាតុ​ដែល​ត្រូវ​បាន​គេ​រកឃើញ​នៅក្នុង​ម្សៅអាវ័ន​ មាន​ប្រសិទ្ធិភាព​ជួយឱ្យ​ស្បែក​ស​បែប​ធម្មជាតិ​ និង​ប្រើ​ដើម្បី​បំបាត់​ស្នាមជាំ​ និង​អាចម៌រុយ​លើ​ផ្ទៃមុខ​។​

វិធី​ការពារពី​ស្នាម​អុចខ្មៅ

ត្រូវ​ចៀសវាង​ពី​ការត្រូវនឹង​កម្តៅ​ថ្ងៃ​តាម​ដែល​អ្នក​អាច​ធ្វើបាន​។​ ហើយ​ត្រូវ​ប្រាកដថា​ អ្នក​ពាក់​មួក​ និង​វ៉ែនតា​ការពារ​ពន្លឺថ្ងៃ​ និង​មិន​ត្រូវ​ចេញ​ទៅ​ខាងក្រៅ​ផ្ទះ​ ដោយ​មិនបាន​ប្រើ​ក្រែម​ការពារ​កម្តៅថ្ងៃ​ ជាពិសេស​ក្នុង​រដូវក្តៅ​។​ទទួលទាន​ផ្លែឈើ​ បន្លែ​ និង​សាច់ត្រី​ឱ្យ​បាន​ច្រើន​ដោយផឹក​ទឹក​ឱ្យ​បាន​ពី​ ៦-៨​កែវ​ឱ្យ​បាន​ទៀងទាត់​ក្នុង​ ១​ថ្ងៃ​។

ផ្ដល់សិទ្ធដោយ៖ មង្គលការ

Loading…


ចំណាត់ក្រុម៖
មតិយោបល់