ប្រេងដូង​ជារូបមន្ត​កម្ចាត់​បញ្ហា​សក់ស្កូវ​ដ៏មានប្រសិទ្ធភាព


ចុះផ្សាយ៖ ថ្ងៃទី ០៤ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ១៧:៣៤នាទី

ភាពចាស់​ជាងវ័យ ជា​បញ្ហា​ចំពោះ​មនុស្ស​វ័យក្មេង​ជាច្រើន​ ហើយ​វា​ពិតជា​ធ្វើឱ្យ​អ្នក​បាត់បង់​ទំនុកចិត្ត​លើ​ខ្លួនឯង​។ បញ្ហា​ធំបំផុត​នោះ​គឺ បញ្ហា​សក់ស្កូវ គ្មាន​អ្នកណា​ម្នាក់​ចង់ឃើញ​ខ្លួនឯង​សក់ស្កូវ​នៅ​អាយុ​ទើបតែ ៣០​ឆ្នាំ​ឡើយ​។ ថ្នាំ​លាបសក់​ភាគច្រើន​មិនអាច​កម្ចាត់​បញ្ហា​នេះ​បាន​ទេ ប៉ុន្តែ​មាន​ឱសថ​ធម្មជាតិ​មួយ អាច​កម្ចាត់​បញ្ហា​សក់ស្កូវ​បាន​ទាំងស្រុង​។

មូលហេតុ​ដែល​ធ្វើឱ្យ​សក់ស្កូវ​៖

  • សែន​តំណរពូជ៖ សែន​តំណរពូជ​ត្រូវបាន​បញ្ជូន​ទៅ​មនុស្ស​ជំនាន់​ក្រោយ ប្រសិនបើ​ប្រវត្តិ​គ្រួសារ​របស់​អ្នក​ធ្លាប់​ជួប​បញ្ហា​សក់ស្កូវ​នេះ​។
  • ភាពតានតឹង៖ អារម្មណ៍​តានតឹង និង​គេង​មិន​បាន​គ្រប់គ្រាន់ អាច​ជា​មូលហេតុ​នាំឱ្យ​សក់ស្កូវ​។
  • ជីវិត​រស់នៅ​ប្រចាំថ្ងៃ​មិន​បាន​ល្អ៖ របបអាហារ​ធ្វើឱ្យ​ខូចសុខភាព ហើយ​គេង​បាន​តិច ជា​ដើមហេតុ​បណ្តាលឱ្យ​សក់ស្កូវ​កើតឡើង ដោយសារ​កម្រិត​សារធាតុ​ចិញ្ចឹម​ចាំបាច់​ទាប​។
  • ភាពចាស់៖ វ័យ​កាន់តែ​ជ្រេ ការផលិត​ជាតិមេឡានីន​របស់​រាងកាយ​កាន់តែ​អន់ថយ ធ្វើឱ្យ​សក់​ខ្មៅ​ប្រែ​ជា ស ឬ​ស្កូវ​។

សំណាង​ល្អ ប្រេងដូង​អាច​ជួយឱ្យ​សក់ខ្មៅ​របស់​អ្នក​ត្រលប់​មក​វិញ​បាន​។ ប្រេង​នេះ​សម្បូរ​ទៅដោយ​ជាតិ​កាបូហៃដ្រាត ជាតិខ្លាញ់ វីតាមីន និង​សារធាតុ​ខនិជ​ទៅ​ចិញ្ចឹម​សរសៃ​សក់ ធ្វើឱ្យ​សក់​ស្អាត និង​រឹងមាំ​។ វា​ជា​ឱសថ​ធម្មជាតិ​ព្យាបាល​បញ្ហា​សក់​តាំង​ពីមុន​មក​។ ប្រើ​វា​ឱ្យ​បាន​ទៀងទាត់ ដើម្បី​ពង្រឹង​សរសៃ​សក់​របស់​អ្នក​។

ដាក់​ប្រេងដូង​ពី ២-៣​ស្លាបព្រាបាយ​កម្តៅ​រយៈពេល ៣០​វិនាទី បន្ទាប់មក​ប្រើ​ប្រេងដូង​កម្តៅ​រួច​មួយ​នេះ​ម៉ាស្សា​លើ​គល់​សក់​របស់​អ្នក​។ រង់ចាំ​រយៈពេល ១០​នាទី សឹម​លាងសម្អាត​នឹង​ទឹកក្តៅអ៊ុនៗ​។ ធ្វើ​បែបនេះ​ជា​រៀងរាល់ថ្ងៃ បើ​អ្នក​ចង់​បាន​ប្រសិទ្ធិភាព​ខ្ពស់​។

ផ្ដល់សិទ្ធដោយ៖ មង្គលការ

Loading…


ចំណាត់ក្រុម៖
មតិយោបល់