អស់បញ្ហារឿងចៃនៅលើសក់ក្បាលរបស់អ្នកជាមួយវិធីងាយៗដូចខាងក្រោម


ចុះផ្សាយ៖ ថ្ងៃទី ០៧ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ១៣:៣៥នាទី

ចៃលើក្បាលបង្កការឆ្លងមេរោគខ្លាំងបំផុត ហើយការកម្ចាត់ចៃលើក្បាល ជា​កិច្ចការ​មួយ​ពិបាក​បំផុត។ ប្រសិនបើ​អ្នក​មិន​កម្ចាត់​ចៃ​ឱ្យ​អស់​ពី​លើ​ក្បាល​ឱ្យ​បាន​ឆាប់​ទេ បញ្ហា​ជ្រុះ​សក់​នឹង​កើត​មាន​ឡើង។ បញ្ហា​កើត​អង្គែ​លើ​ស្បែក​ក្បាល​ធ្វើឱ្យ​ចៃ​កាន់តែ​ច្រើន​ឡើង។ យើង​មាន​ប្រភេទ​សាប៊ូ​កក់សក់​ផ្សេងៗ​អាច​ជួយ​កម្ចាត់​ចៃ តែ​ទោះបីជាយ៉ាងណា មាន​មួយចំនួន​ប៉ុណ្ណោះ​ដែល​មាន​ប្រសិទ្ធិភាព។

វិធី​កម្ចាត់​ចៃ​ឱ្យ​អស់​ពី​លើ​សក់​ក្បាល

  • វិធី​កម្ចាត់​ចៃ​ដ៏ល្អបំផុត​គឺ ប្រើ​សាប៊ូ​កម្ចាត់​ចៃ និង​កក់​ស្បែក​សក់​របស់​អ្នក​ឱ្យបាន​ត្រឹមត្រូវ។
  • ឧស្សាហ៍​ប្រើ​ស្និត​សិត​ចៃ​ឱ្យ​បាន​ទៀងទាត់។
  • ដើម្បី​កម្ចាត់​ចៃ អ្នក​អាច​ប្រើ​ប្រេង​អូលីវ។ វា​អាច​ជួយ​សម្លាប់​ចៃ​បាន។
  • គ្រប​ក្បាល​ឱ្យជិត​ជានិច្ច ប្រសិនបើ​អ្នក​នៅ​ក្បែរ​អ្នក​មាន​ចៃ។

វត្តមាន​របស់​ចៃ​កើតឡើង​ដោយសារ​ខ្វះ​អុកស៊ីសែន។ អ្នក​គួរ​រក្សា​អនាម័យ និង​លាង​សម្អាត​ស្បែក​ក្បាល​របស់​អ្នក​ក្រោយ​រយៈពេល​រៀងរាល់ ២ថ្ងៃ​ម្តង។ ចៃ​ពិតជា​បង្ក​ការគ្រោះថ្នាក់​ខ្លាំង​បំផុត ជាពិសេស​ក្មេងៗ។ បើសិន​អ្នក​មិន​អើពើ និង​មិន​ថែរក្សា​ស្បែក​ក្បាល​ឱ្យ​បាន​ល្អ​ទេ វា​អាច​បណ្តាលឱ្យ​កើត​ពងបែក​លើ​ស្បែក​ក្បាល​របស់​អ្នក។ ដោយសារ​រមាស់​ស្បែក​ក្បាល ធ្វើឱ្យ​អ្នក​អេះច្រើន ការឈឺចាប់​លើ​ក្បាល​ចាប់ផ្តើម​ចេញ​ឈាម ហើយ​អាការៈ​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ឡើង។

Loading…


ចំណាត់ក្រុម៖
មតិយោបល់