សម្លេងទារកយំ អាចប៉ះពាល់​ដល់​អារម្មណ៍​ឪពុក​ម្តាយ​បាន


ចុះផ្សាយ៖ ថ្ងៃទី ០៩ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ០៩:២៨នាទី

ការសិក្សាថ្មីមួយ​បាន​អះអាង​ថា សម្លេង​យំ​ញឹក​ញាប់​របស់​ទារក​អាច​ផ្តល់​ភាព​រំខាន​ដល់​អារម្មណ៍​របស់​អ្នក​ ហើយ​ក៏អាច​រំខាន​ដល់​ក្តីសុខ​របស់អ្នក​ផងដែរ។ ការ​សិក្សា​នេះបាន​បង្ហាញ​ថា សម្លេង​ស្រែក​យំរបស់​ទារក អាចនឹង​មាន​ផល​ប៉ះពាល់​ដល់​មុខងារ​ខួរក្បាល។

ហើយការសិក្សានេះ​ក៏បាន​និយាយថា សម្លេង​ស្រែកយំ​ញឹក​ញាប់​ក៏អាច​ប៉ះពាល់​ដល់​សមត្ថភាព​ការ​សម្រេច​ចិត្ត​របស់​អ្នក​ផងដែរ។ អ្នកនឹង​តែងតែ​ធ្វើការ​សម្រេច​ចិត្ត​ភ្លាមៗដោយ​មិនបាន​គិត​អ្វីច្រើន​ឡើយ។ សម្លេងស្រែកយំ​អាច​បណ្តាល​ឱ្យមាន​បញ្ហា​យល់ដឹង ប៉ះពាល់​ដល់​កម្រិត​នៃការ​យកចិត្ត​ទុកដាក់ និងការ​ផ្តោត​អារម្មណ៍​របស់អ្នក។ នៅពេល​ទារក​យំញឹក​ញាប់​ពេក សភាវគតិ​នឹងរំខា​នដល់​អ្នក​បន្តិចម្ដងៗ។

ការសិក្សាមួយបាន​ពិសោធន៍​លើឪពុក​ម្តាយ ១ក្រុម ដែល​ត្រូវបាន​គេឱ្យ​ស្តាប់​សម្លេង​ទារក​ស្រែក​យំ ហើយឱ្យ​បំពេញ​ការងារ​មួយ​ដែល​ទាមទារ​ការ​ផ្តោត​អារម្មណ៍។ នៅពេលសកម្មភាព​ខួរក្បាល​របស់​អ្នក​ចូលរួម ត្រូវបាន​អ្នក​ស្រាវជ្រាវ​វាស់​ស្ទង់រួច ទើប​ធ្វើឱ្យ​គេបាន​ដឹងពី​កម្រិត​នៃការ​យល់ដឹង​មាន​ការធ្លាក់​ចុះបន្តិច ដោយ​សារ​សម្លេង​យំ​របស់​ទារក។

ជាការពិតណាស់ មនុស្ស​ពេញវ័យ​មួយ​ចំនួន​មិនចូល​ចិត្ត​សម្លេង​ស្រែកយំ​របស់​ក្មេងទេ តែពួកគេ​ស្រឡាញ់​ក្មេង។ ហើយ​ឪពុក​ម្តាយ​ត្រូវផ្តល់​ការយក​ចិត្តទុក​ដាក់​នៅពេល​ទារកយំ។ ដូច្នេះ​ការស្រែក​យំ​របស់​ក្មេង​ជារឿង​មួយ​ទូទៅ​ចំពោះ​មនុស្ស​ពេញវ័យ​ទៅ​ហើយ នៅពេល​ពួកគេ​កំពុង​ធ្វើ​កិច្ចការ​អ្វីមួយ​នោះ។

ផ្ដល់សិទ្ធដោយ៖ មង្គលការ

Loading…


ចំណាត់ក្រុម៖
មតិយោបល់