ព្រោះមូលហេតុទាំងនេះទើបស្ដ្រីគ្រប់រូបគួរយកកូនឱ្យបានមុនអាយុ ៣០ឆ្នាំ


ចុះផ្សាយ៖ ថ្ងៃទី ០៩ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ០៩:៤៦នាទី

ដោយ​សារ​តែ​ហេតុ​ផល​ផ្សេង​ៗ​ ធ្វើ​ឱ្យ​ស្ត្រី​សព្វ​ថ្ងៃ​ពន្យា​ការ​មាន​ផ្ទៃ​ពោះ​រហូត​ដល់​ពួក​គេ​មាន​អាយុ​ ៣០​។ តែ​ទោះ​បី​ជា​យ៉ាង​ណា​ ស្ត្រី​គួរ​ចាប់​ផ្តើម​គិត​ដល់​ការ​យក​កូន​ឱ្យ​បាន​មុន​វ័យ​ ៣០​ឆ្នាំ​។

ខាង​ក្រោម​នេះ​ ជា​ហេតុ​ផល​មួយ​ចំនួន​ដែល​អ្នក​គួរ​ចាប់​ផ្តើម​គ្រោង​យក​កូន​ឱ្យ​បាន​មុន​អាយុ​ ៣៥​។ ឱកាស​នៃ​ការ​ឆាប់​មាន​កូន​បំផុត​របស់​ស្ត្រី​នៅ​អាយុ​ដើម​ ២០​ឆ្នាំ​ ហើយ​ចាប់​ផ្តើម​ថយ​ចុះ​បន្ទាប់​ពី​នេះ​។ វ័យ​ ៣៥​ឆ្នាំ​ ជា​ដំណាក់កាល​អន់​ថយ​ចុះ​នៃ​អត្រា​មាន​កូន​យ៉ាង​ឆាប់​រហ័ស​។

ស្ត្រី​វ័យ​ ៣០​ឆ្នាំ​មាន​ឱកាស​អាច​មាន​ផ្ទៃ​ពោះ​តែ​ ២០​%​ប៉ុណ្ណោះ​ជា​រៀង​រាល់​ខែ​ ស្រប​ពេល​ដែល​ស្ត្រី​វ័យ​ ៤០​ឆ្នាំ​មាន​ឱកាស​អាច​ពពោះ​ ៥​%​ក្នុង​ខែ​នី​មួយ​ៗ​។

ទារក​ក្នុង​ផ្ទៃ​ម្តាយ​អា​យុ​ច្រើន​ជាង​ ៣៥​ឆ្នាំ​អាច​ប្រឈម​នឹង​អត្រា​គ្រោះ​ថ្នាក់​បំ​ផុត​នៃ​កំ​ណើត​ខ្វះ​អវយវៈ​។

វ័យ​ម្តាយ​ចាស់​ពេក​ក៏​អាច​ជួប​នឹង​ការ​រលូត​កូន​ផង​ដែរ​។ ស្ត្រី​វ័យ​ច្រើន​ជាង​ ៣៥​ឆ្នាំ​ អត្រា​រលូត​កូន​មាន​ ១៨%​ បើ​ធៀប​នឹង​ស្ត្រី​វ័យ​ ៣០​ឆ្នាំ​មាន​ ១០​%​។

ស្ត្រី​វ័យ​ច្រើន​ជាង​ ៣៥​ឆ្នាំ​ក៏​អាច​ប្រឈម​មុខ​នឹង​បញ្ហា​សុខ​ភាព​ ពេល​មាន​ផ្ទៃ​ពោះ​។ ស្ត្រី​វ័យ​ច្រើន​ជាង​ ៣០​ឆ្នាំ​ងាយ​នឹង​មាន​កូន​ក្រៅ​ស្បូន​ច្រើន​ជាង​ស្ត្រី​វ័យ​ ៣០​ឆ្នាំ​។

ច្រើន​ជាង​ ៤០​%​នៃ​ស្ត្រី​វ័យ​ ៣៥​ឆ្នាំ​ ឬ​ចាស់​ជាង​នេះ​នឹង​ត្រូវ​វះ​កាត់​ពេល​សម្រាល​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ស្ត្រី​វ័យ​ ៣០​ឆ្នាំ​មាន​តែ​ ២៥​-​៣០​%​។ នៅ​ពេល​ស្ត្រី​ឈាន​ដល់​វ័យ​ ៣៥​ឆ្នាំ​ ការ​មាន​ផ្ទៃ​ពោះ​របស់​ស្ត្រី​អាច​ជួប​នឹង​បញ្ហា​ជា​ច្រើន​ដូច​ជា​ កើត​ជំងឺ​ទឹក​នោម​ផ្អែម​ លើស​ឈាម​។

Loading…


ចំណាត់ក្រុម៖
មតិយោបល់