សំណួរ​ប្រឡង​គ្រូ​កម្រិត​ឧត្ដម បរិញ្ញា + ១ មុខ​វិជ្ជា អក្សរសិល្ប៍ខ្មែរ (២០១៦)


ចុះផ្សាយ៖ ថ្ងៃទី ១០ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ១៥:៥១នាទី

សំណួរ ៖
១. ដូចម្ដេច​ដែល​ហៅ​ថា ទូន្មាន​កថា? តើ​ទូន្មាន​កថា មាន​សារប្រយោជន៍​អ្វី​ខ្លះ ដល់​អក្សរសិល្ប៍?
២. តើ​ឧបមាណ​រូបារម្មណ៍ និង​រូបារូបិយារម្មណ៍​ខុស​គ្នា​ដូច​ម្ដេចខ្លះ? ចូរ​លើក​ឧទាហរណ៍។
៣. តើ​សព្វនាម​មាន​ប៉ុន្មាន? ចូរលើក​ឧទាហរណ៍​មួយៗ​មក​បញ្ជាក់។
៤. ដូចម្ដេច​ដែល​ហៅ​ថា ពាក្យ? តើ​ពាក្យ​មាន​មុខ​ងារ​អ្វី​ខ្លះ? ចូរ​លើក​ឧទាហរណ៍​ពន្យល់​ឲ្យ​បាន​ក្បោះក្បាយ។
៥. ចូរ​តែង​កំណាព្យ​បទ បថ្យាវត្ត ឲ្យ​បាន​ពីរ​ល្បះ អំពី “ភាព​ស្មោះត្រង់”។
៦. តើ​លក្ខណៈ​ជាតិ ក្នុង​រឿង​ទុំទាវ​មាន​អ្វីខ្លះ?
៧. “សួនសម ក្នុង​រឿង​ព្រះអាទិត្យ​ថ្មី រះលើ​ផែនដីចាស់ គឺ​ពោរពេញ​ដោយគុណ​សម្បត្តិ”។ ចូរ​ពន្យល់​ឲ្យ​បាន​ក្បោះក្បាយ។

Loading…


ពាក្យទាក់ទង៖

ចំណាត់ក្រុម៖
មតិយោបល់