អាហារ ៦ប្រភេទ​ដែលអាចបណ្តាល​ឲ្យស្ត្រី​គ្មានកូនបាន


ចុះផ្សាយ៖ ថ្ងៃទី ១៣ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ១៦:០៣នាទី

ឥទ្ធិពល​នៃ​បរិស្ថាន និង​ជីវិត​សម័យ​ទំនើប បាន​ធ្វើ​ឱ្យ​អត្រា​នៃ​ការ​គ្មាន​កូន​របស់​ស្ត្រី​មាន​ការ​កើន​ឡើង ដូច្នេះ ទាំង​បុរស និង​ស្ត្រី​ត្រូវ​ការ​ភាព​ស​កម្ម​ឱ្យ​បាន​ច្រើន ព្រោះ​ការ​ពារ​ប្រសើរ​ជាង​ព្យាបាល​។ មនុស្ស​មួយ​ចំនួន​និយាយ​ថា អាហារ​ធំ​ៗ ៦​ប្រភេទ​ដែល​អាច​បណ្តាល​ឱ្យ​ស្ត្រី​គ្មាន​កូន ព្រោះ​ពួក​គេ​មិន​ទាន់​បាន​យល់​ច្បាស់​ពី​គោល​ការណ៍​នៃ​ការ​គ្មាន​កូន​។ តើ​អាហារ​ធំ​ៗ ៦​ប្រភេទ​ពិត​ជា​ធ្វើ​ឱ្យ​ស្ត្រី​គ្មាន​កូនមែន​អត់​? អត្ថបទ​ខាងក្រោម​នេះ​នឹង​បង្ហាញ​ការ​ពិត​ដល់​អ្នក​៖

១. គ្រាប់​ផ្កា​ឈូក​រ័ត្ន

ប្រូតេអ៊ីន​គ្រាប់​ផ្កា​ឈូក​រ័ត្ន​ផ្ទុក​នូវ​សមាសធាតុ​រារាំង​ដល់​ពង​ស្វាស បណ្តាល​ឱ្យ​ពង​ស្វាស​ចុះ​ខ្សោយ ប៉ះ​ពាល់​ដល់​មុខ​ងារ​បង្ក​កំណើត​ទូ​ទៅ ដូច្នេះ​ វា​បាន​រារាំង​ដល់​ការ​មាន​កូន​របស់​បុរស និង​ស្ត្រី។ តាម​ដែល​យើង​បាន​ដឹង គ្រាប់​ផ្កា​ឈូក​រ័ត្ន ជា​អាហារ​ដ៏​ពេញ​និយម​បំផុត​។

២. កា​រ៉ុត

អ្នក​ស្រាវ​ជ្រាវ​ជា​ច្រើន​បាន​រក​ឃើញ​ថា ការ៉ុត​មាន​ផ្ទុក​នូវ​សារ​ធាតុ​ការ៉ូតែន នៅ​ពេល​ស្ត្រី​ទទួល​ទាន​ការ៉ុត​ច្រើន អាច​ប៉ះ​ពាល់​ដល់​មុខ​ងារ​អូវែ រារាំង​ដល់​ការ​បង្ក​កំណើត​។ ដូច្នេះ​ស្ត្រី​គ្មាន​កូន​គួរ​តែចៀស​វាង​ពី​កា​រ៉ុត​។

៣. គោ​ដុត និង​ចៀម​ដុត

គោ​ដុត និង​ចៀម​ដុត ជា​អាហារ​ដ៏​ពេញ​និយម​នៅ​ប្រទេស​ចិន ហើយ​លទ្ធផល​បាន​រក​ឃើញ​ថា ស្ត្រី​ជា​ច្រើន​ផ្តល់​កំណើត​ឱ្យ​កូន​ដែល​វិកល​ចរិក ខ្វិន ឬ​ខូច​អវយវៈ​។ តាម​ការ​ស្រាវ​ជ្រាវ​របស់​ឱសថ​សម័យ​ទំនើប​បាន​ឱ្យ​ដឹង​ថា ស្ត្រី និង​កូន​ទាំង​នេះ​ជា​ជន​រង​គ្រោះ​នៃ​ការ​ឆ្លង​មេ​រោគ​តូ​សូ​ប្លា​ស្មា​។

៤. កា​ហ្វេ

អ្នក​ស្រាវ​ជ្រាវ​ជន​ជាតិ​អា​មេ​រិច​ជា​ច្រើន​បាន​សិក្សា​លើ​ស្ត្រី​ចំនួន ១០៤​នាក់ ហើយ​បាន​រក​ឃើញ​ថា កាហ្វេ​អាច​ប៉ះពាល់​ដល់​ការ​មាន​ផ្ទៃ​ពោះ​របស់​ស្ត្រី​។ ស្ត្រី​ដែល​ផឹក​កាហ្វេ ១​ពែង​ជា​រៀង​រាល់​ថ្ងៃ ធ្វើ​ឱ្យអត្រា​នៃ​ការ​មាន​ផ្ទៃពោះ​មាន​ត្រឹម​ពាក់​កណ្តាល បើ​ធៀប​នឹង​ស្ត្រី​មិន​ផឹក​កាហ្វេ​។ ដូច្នេះ​ ប្រសិន​បើ​ស្ត្រីចង់​បាន​កូន អ្នក​គួរ​កាត់​បន្ថយ​ការ​ទទួល​ទាន​កាហ្វេ​។

៥. ខ្ទឹម​ស

ខ្ទឹម​ស​អាច​សម្លាប់​មេ​ជីវិត​ក្នុង​ទឹក​កាម​បុរស​។ ប្រសិន​បើ​មនុស្ស​ទទួល​ទាន​ខ្ទឹម​ស​ច្រើន វា​នឹងប៉ះ​ពាល់​ដល់​ការ​មាន​កូន ដូច្នេះ​យល់​ល្អ​គួរ​ចៀស​វាង​។

៦. ជាតិ​ស្រវឹង

អ្នក​វិទ្យាសាស្ត្រ​បាន​បង្ហាញ​ថា សមាសធាតុ​ក្នុង​ស្រា​មាន​ជាតិ​អេតាណុល អាច​ធ្វើ​ឱ្យ​អសមត្ថភាព​ពង​ស្វាស ពង​ស្វាស​ចុះ​ខ្សោយ ប៉ះ​ពាល់​ដល់​មុខ​ងារ​ទឹក​កាម ការ​ផលិត​អ័រម៉ូន​ភេទ​បុរស​មិន​គ្រប់​គ្រាន់​។ ចំពោះ​ស្ត្រី​វិញ ក៏​អាច​បណ្តាល​ឱ្យ​មក​រដូវ​មិន​ទៀង គ្មាន​ចំណង់​តណ្ហា​ផ្លូវ​ភេទ ឬ​មិន​អាច​បង្ក​កំណើតបាន​។

ផ្តល់សិទ្ធដោយ៖ មង្គលការ

Loading…


ចំណាត់ក្រុម៖
មតិយោបល់