គុណប្រយោជន៍ស្លឹករងៀងសម្រាប់ជួយព្យាបាលជម្ងឺមហារីកថ្លើម
ចុះផ្សាយ៖ ថ្ងៃទី ២៥ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ២៣:៣៩នាទី
ស្លឹករងៀង ជាប្រភេទស្លឹករុក្ខជាតិដែលដុះនៅតាមព្រៃភ្នំ ដែលគេតែងតែបេះវាយកមកធ្វើអន្លក់ ឬស្លរ វាមានរសជាតិជូរ និងចត់បន្តិច តែឆ្ងាញ់បែបធម្មជាតិ។សារធាតុនៅក្នុងស្លឹករងៀងអាចជួយទប់ស្កាត់ជម្ងឺមហារីកថ្លើម ជំនួយដល់សុខភាពរបស់យើង និងជួយទប់ស្កាត់នឹងជម្ងឺមហារីកមួយចំនួនទៀតផងដែរ។
បើយើងយកវាទៅផ្សំជាមួយបន្លែផ្សិត វាសំបូទៅដោយវីតាមីន A&B ដែលមានអត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពភ្នែក និងស្បែករបស់យើង។វាមានអត្ថប្រយោជន៍ជួយកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង ជួយបញ្ចុះទឹកនោម ជួយបន្សុទ្ធឈាម បំបាត់ការឈឺសន្លាក់ជាដើម។
យើងអាចយកវាមកផ្ទាប់ជាមួយបាញ់ឆេវ នំបញ្ចុក នំគ្រក់ និងផ្សំជាមួយមុខម្ហូបផ្សេងៗសម្រាប់ការទទួលទាន។
ផ្តល់សិទ្ធដោយ៖ លោកពូ អ៊ាង សុផល្លែត
Loading…